មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះពិនិត្យការបែងចែកទឹកអន្តរាគមន៍នៅប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ខណៈស្រុកបាកានព្រួសស្រូវវស្សាបានជាង ៣ម៉ឺនហិកតា

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះពិនិត្យការបែងចែកទឹកអន្តរាគមន៍នៅប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ខណៈស្រុកបាកានព្រួសស្រូវវស្សាបានជាង ៣ម៉ឺនហិកតា

នៅក្នុងសកម្មភាពចុះពិនិត្យផ្ទាល់នាថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២៦ នេះ លោក គិត ផល បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរស្រុកបាកាន ក្នុងនោះរួមមាន សហគមន៍កសិករប្រើប្រាស់ទឹក (FWUC) ឆ្មាំទឹក និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីរួមគ្នាពិនិត្យ គ្រប់គ្រង បែងចែក និងដោះស្រាយបញ្ហាទឹកជូនដល់តំបន់ដែលកំពុងខ្វះខាត។ ផ្អែកតាមរបាយការណ៍បច្ចុប្បន្នភាព គិតត្រឹមថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៦ នេះ សកម្មភាពបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០២៦ សម្រាប់ទូទាំងស្រុកបាកាន សម្រេចបានលទ្ធផលដូចខាងក្រោម៖ -ផ្ទៃដីផែនការគ្រោងទុក (ការព្យាករណ៍)៖ មានចំនួនសរុប ៤១,៥៥០ ហិកតា។ -លទ្ធផលភ្ជួររាស់៖ សម្រេចបានចំនួន ៣៩,៨១៨ ហិកតា។ -លទ្ធផលព្រួសស្រូវ៖ សម្រេចបានចំនួន ៣២,២១៣ ហិកតា។

ព័ត៌មានពាក់ព័ន្ធ

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព
ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព
ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពចុះថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ក្រូចសើច ដែលស្ថិតនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាកសិករ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ប្រព័ន្ធធារាសាស្ត្រក្រូចសើចនេះ មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំចំនួន ២០ ហិកតា។ នៅក្នុងសកម្មភាពថែទាំនេះ ក្រុមការងារបាននិងកំពុងបន្ត៖ កាយស្តារប្រឡាយមេ និងសម្អាតជើងទេរប្រឡាយបានប្រវែង ៥០០ ម៉ែត្រ និងការងារបច្ចេកទេស បង្ហាប់គ្រលុកដី និងសម្អាតតាមជើងទេរប្រឡាយផ្នែកខាងក្រៅ។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ទំនប់ប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ) ព្រមទាំងសំណង់ទ្វារទឹក និងលូចែកចាយទឹកជាច្រើនកន្លែងទៀតផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ស្ថានភាពទូទៅសម្រាប់កិច្ចការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវវស្សា និងចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរដូវវស្សា ស្ថិតនៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ធនធានទឹក និងឧតុនិយម
ស្ថានភាពទូទៅសម្រាប់កិច្ចការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវវស្សា និងចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរដូវវស្សា ស្ថិតនៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹ និងឧតុនិយមខេត្តពោធិ៍សាត់បានចុះត្រួតពិនិត្យ និងចុះវាយតម្លៃផលប៉ះពាល់ស្រូវរដូវវស្សា នៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។ ស្ថានភាពទឹកបច្ចុប្បន្នរបស់អាងទំនប់ធំៗ រួមមាន៖ អាងទំនប់ទី៣ កំពុងបើកបង្ហូរទឹកអន្តរាគមន៍, អាងទំនប់ទី៥ កំពុងបើកបង្ហូរទឹកអន្តរាគមន៍។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ស្ថានភាព ទិដ្ឋភាព ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ របស់អាងស្តុកទឹក និងស្ថានីយ៍វាស់កម្ពស់ទឹក
ធនធានទឹក និងឧតុនិយម
ស្ថានភាព ទិដ្ឋភាព ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ របស់អាងស្តុកទឹក និងស្ថានីយ៍វាស់កម្ពស់ទឹក
ស្ថានភាព ទិដ្ឋភាព ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៦ របស់អាងស្តុកទឹក និងស្ថានីយ៍វាស់កម្ពស់ទឹកមានដូចជា: -ទំនប់ទី ៥ មានកម្ពស់ទឹកជាក់ស្តែង ១០,០៥ម៉ែត្រ ដែលកម្ពស់ទឹកប្រុងប្រយ័ត្ន១១,០០ ម៉ែត្រ -ទំនប់ ទី ៣ មានកម្ពស់ទឹកជាក់ស្តែង ១០,៨០ម៉ែត្រ ដែលកំពស់ទឹកប្រុងប្រយ័ត្ន ២១,០០ ម៉ែត្រ -ស្ថានីយ៍ វាស់កម្ពស់ទឹក វាលវែង កំពស់ទឹកមាន ១,៩០ម៉ែត្រ កម្ពស់ប្រុងប្រយត្ន័ ៩,០០ ម៉ែត្រ -ស្ថានីយ៍ វាស់កម្ពស់ទឹក បាក់ត្រកួន កំពស់ទឹកមាន -១,៦៩ម៉ែត្រ កម្ពស់ប្រុងប្រយ័ត្ន៦,០០ ម៉ែត្រ -ស្ថានីយ៍ វាស់កម្ពស់ទឹក ក្បាលហុង កម្ពស់ទឹកមាន ១,៤០ម៉ែត្រ កម្ពស់ប្រុងប្រយត្ន័ ៥,០០ ម៉ែត្រ - ស្ថានីយ៍ វាស់កម្ពស់ទឹក ចារឹក កម្ពស់ទឹកមាន ២,៧០ម៉ែត្រ កម្ពស់ប្រុងប្រយ័ត្ន ៦,០០ ម៉ែត្រ សូមបញ្ជាក់ថា ក្រោយព្យុះទី៩ (បាវី) បានរលាយបាត់ត្រឹមថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៦មក ជំនន់ទឹកភ្លៀងរហ័សរយះពេលខ្លីពីជួរភ្នំក្រវាញ ពិសេសស្ទឹងប្រម៉ោយ (ស្ទឹងធំ) មិនបានប៉ះពាល់ និងបង្កមានជំនន់ដល់ផ្នែកខាងក្រោមតាមដងស្ទឹងពោធិ៍សាត់ឡើយ ។ មន្ទីរនៅតែបន្តសហការជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិក្នុងកិច្ចការអន្តរាគមន៍ជួយសង្គ្រោះបន្ថែមទឹករដូវវស្សារបស់បងប្អូនប្រជាកសិករដែលនៅធ្ងាយពីប្រភពទឹក៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី ១៥ ខែ កក្កដា  ឆ្នាំ២០២៦

ស្ថានភាពស្រូវវស្សាមិនទាន់រងការខូចខាតឡើយ ខណៈមន្ទីរជំនាញកំពុងបើកទឹក និងត្រៀមទប់ទល់នឹង El Niño
ធនធានទឹក និងឧតុនិយម
ស្ថានភាពស្រូវវស្សាមិនទាន់រងការខូចខាតឡើយ ខណៈមន្ទីរជំនាញកំពុងបើកទឹក និងត្រៀមទប់ទល់នឹង El Niño
តាមការពិនិត្យជាក់ស្តែង ទឹកស្ទឹងស្វាយដូនកែវ (ស្រុកបាកាន) ត្រង់ចំណុចស្ពានស្វាយដូនកែវ មានកម្ពស់ ១,៣៨ ម៉ែត្រ និងបានធ្លាក់ដល់ទំនប់បង្ហៀរច្រប់ហើយ។ ទោះជាយ៉ាងណា បណ្តាឃុំមួយចំនួននៅផ្នែកខាងក្រោមផ្លូវជាតិ រួមមាន ឃុំមេទឹក អូរតាប៉ោង បឹងបត់កណ្តោល និងឃុំស្រែស្តុក (ស្រុកកណ្តៀង) នៅតែមានតម្រូវការទឹកបន្ថែមសម្រាប់ដីស្រែដែលនៅឆ្ងាយពីប្រភពទឹក។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ ក្នុងខេត្តពោធិ៍សាត់
ធនធានទឹក និងឧតុនិយម
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ ក្នុងខេត្តពោធិ៍សាត់
គោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីថ្នាក់ក្រោមជាតិ ជាពិសេសសមាជិកគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ។ ការណ៍នេះ គឺដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹកចម្រុះ និងការប្រើប្រាស់ប្រភពទឹកប្រកបដោយសមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

រដ្ឋបាលស្រុកកណ្តៀងចុះពិនិត្យ វាយតម្លៃ និងប្រគល់-ទទួលទំនប់ស្ទាក់ទឹកខ្នាតមធ្យមព្រែកក្បាលរមាស និងពិនិត្យប្រព័ន្ធធារាសាស្ត្រ
សកម្មភាពអាជ្ញាធរ

រដ្ឋបាលស្រុកកណ្តៀងចុះពិនិត្យ វាយតម្លៃ និងប្រគល់-ទទួលទំនប់ស្ទាក់ទឹកខ្នាតមធ្យមព្រែកក្បាលរមាស និងពិនិត្យប្រព័ន្ធធារាសាស្ត្រ

អភិបាលស្រុកកណ្តៀង និងលោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងារចុះប្រគល់-ទទួលទំនប់ស្ទាក់ទឹកខ្នាតមធ្យមព្រែកក្បាលរមាស និងពិនិត្យការស្តារប្រឡាយព្រមទាំងសំណង់ធារាសាស្ត្រនៅឃុំអន្លង់វិល និងភូមិព្រែកឈើត្រាវ ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងជីវភាពប្រជាពលរដ្ឋ។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ជនសង្ស័យទម្លាក់គ្រាប់បែកផ្ទុះ ស្លាប់មនុស្សសរុប ៦នាក់ និងរបួសធ្ងន់ ១នាក់ក្នុងករណីបង្ក្រាបករណីគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារនៅពោធិ៍សាត់
សន្តិសុខសង្គម

ជនសង្ស័យទម្លាក់គ្រាប់បែកផ្ទុះ ស្លាប់មនុស្សសរុប ៦នាក់ និងរបួសធ្ងន់ ១នាក់ក្នុងករណីបង្ក្រាបករណីគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារនៅពោធិ៍សាត់

កម្លាំងនគរបាលប៉ុស្តិ៍អូសោមដឹកនាំដោយលោកនាយប៉ុស្ដិ៍ សោម រ៉ា និងប្រជាការពារ សរុប ៧នាក់ ចុះអន្តរាគមន៍តាមបណ្ដឹងរបស់ប្រពន្ធជនសង្ស័យ ជនបង្កបានទម្លាក់គ្រាប់បែកផ្ទុះបណ្ដាលឱ្យស្លាប់មនុស្សចំនួន ៦នាក់ រួមមាន៖ មន្ត្រីនគរបាល ២ នាក់ ប្រជាការពារ ៣នាក់ និងជនបង្កខ្លួនឯង និងរបួសធ្ងន់ប្រជាការពារម្នាក់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
‎លោកឧត្តមសេនីយ៍ទោ ស ថេង ចុះត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ នៃស្រុកភ្នំក្រវ៉ាញ
សន្តិសុខសង្គម

‎លោកឧត្តមសេនីយ៍ទោ ស ថេង ចុះត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ នៃស្រុកភ្នំក្រវ៉ាញ

ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចុះណែនាំ និងពង្រឹងការងារនៅប៉ុស្តិ៍នគរបាលបាក់ចិញ្ចៀន និងសំរោង ដោយតម្រូវឱ្យពង្រឹងសន្តិសុខ ទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង និង Scam Online ព្រមទាំងបានឧបត្ថម្ភថវិកា ២០ ម៉ឺនរៀល ដល់ប៉ុស្តិ៍នីមួយៗ ។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ខេត្តពោធិ៍សាត់នឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ

ខេត្តពោធិ៍សាត់នឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅកម្ពុជា

កម្ពុជាត្រៀមបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃ FARM FRESH PURSAT ដ៏ធំបំផុតលើផ្ទៃដី ១,០០០ ហិកតា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ គម្រោងនេះមានទុនវិនិយោគសរុប ៦៨ លានដុល្លារអាមេរិក ដែលជាការសហការរវាងក្រុមហ៊ុនកម្ពុជា SONAVITH និងក្រុមហ៊ុនម៉ាឡេស៊ី Farm Fresh Berhad Malaysia ដើម្បីបង្កើតការងារ និងជំរុញសេដ្ឋកិច្ចជាតិ។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត