ឯកឧត្តម រដ្ឋមន្ត្រី កែវ រតនៈ ដឹកនាំពិធីជួបសំណេះសំណាល និងដោះស្រាយកង្វល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្រុងពោធិ៍សាត់

ឯកឧត្តម រដ្ឋមន្ត្រី កែវ រតនៈ ដឹកនាំពិធីជួបសំណេះសំណាល និងដោះស្រាយកង្វល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ នៅក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹកលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋាន ជីវភាពរស់នៅ និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាពន់ពេក ដោយបងប្អូនប្រជាពលរដ្ឋបានបង្ហាញនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងាររាជរដ្ឋាភិបាល ដែលបានចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីស្តាប់នូវតម្រូវការ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋយ៉ាងជិតស្និទ្ធ៕

ព័ត៌មានពាក់ព័ន្ធ

ក្រុមការងារឃុំស្វាយលួង ចុះចែកសៀវភៅដល់សិស្ស អង្ករដល់ជនក្រីក្រ និងតម្លើងឆាត់រ៉ួតប្រក់ព្រះពុទ្ធរូបក្នុងវត្តក្ងាន
Politics
ក្រុមការងារឃុំស្វាយលួង ចុះចែកសៀវភៅដល់សិស្ស អង្ករដល់ជនក្រីក្រ និងតម្លើងឆាត់រ៉ួតប្រក់ព្រះពុទ្ធរូបក្នុងវត្តក្ងាន
យោងតាមសកម្មភាពជាក់ស្តែង ក្រុមការងារបាននាំយកសៀវភៅសិក្សាជាច្រើនក្បាល ចែកជូនដល់ក្មួយៗសិស្សានុសិស្សតាមបណ្តាភូមិក្នុងឃុំស្វាយលួង សម្រាប់ត្រៀមខ្លួនចូលឆ្នាំសិក្សាថ្មី (២០២៦-២០២៧)។ ការផ្តល់ជូននេះមិនត្រឹមតែជួយសម្រាលបន្ទុកផ្នែកសម្ភារសិក្សារបស់អាណាព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំផុសស្មារតី និងផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ដឹកនាំប្រជុំរៀបចំផែនការឆ្ពោះទៅបោះឆ្នោត អាណត្តិទី៦ ឆ្នាំ២០២៧
Politics
លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ដឹកនាំប្រជុំរៀបចំផែនការឆ្ពោះទៅបោះឆ្នោត អាណត្តិទី៦ ឆ្នាំ២០២៧
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានដឹកនាំកិច្ចប្រជុំស្តីពី «ការពិភាក្សាពីផែនការរៀបចំការងារ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ព្រមទាំងលោក លោកស្រី ជាប្រធាន និងអនុប្រធានគណបក្សសង្កាត់ផ្ទះព្រៃជាច្រើនរូបផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំបានធ្វើការពិភាក្សាគ្នាយ៉ាងផុសផុល និងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ សំដៅពង្រឹងកិច្ចការងាររៀបចំរចនាសម្ព័ន្ធ មូលដ្ឋាន និងការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាបាននូវជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៧ ខាងមុខនេះ៕
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនសមាជិកបក្សនៅភូមិរ៉ា
Politics
លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនសមាជិកបក្សនៅភូមិរ៉ា
លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ព្រមទាំងក្រុមការងារ បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ចែកជូនដល់សមាជិកបក្សនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ដើម្បីជួយសម្រាលការខ្វះខាត។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ក្រុមការងារឃុំស្វាយលួង បើកប្រជុំពិភាក្សាការងារ និងនាំយកអំណោយអង្ករ រួមទាំងសម្ភារសិក្សាចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងឃុំ
Politics
ក្រុមការងារឃុំស្វាយលួង បើកប្រជុំពិភាក្សាការងារ និងនាំយកអំណោយអង្ករ រួមទាំងសម្ភារសិក្សាចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងឃុំ
ក្រុមការងារឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានបើកប្រជុំពិភាក្សាការងារជាមួយអាជ្ញាធរឃុំ ភូមិ និងយុវជន ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន។ ជាមួយគ្នានេះ ក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអង្ករចែកជូនគ្រួសារក្រីក្រជួបការលំបាក ព្រមទាំងបានចែកសៀវភៅសិក្សាជូនដល់សិស្សានុសិស្សតាមភូមិនានាក្នុងឃុំ សម្រាប់ប្រៀបចំឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខនេះ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
កិច្ចប្រជុំបូកសរុបការងារសន្តិសុខ និងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
Politics
កិច្ចប្រជុំបូកសរុបការងារសន្តិសុខ និងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់
នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ និង លោក គី ចាន់សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ព្រមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនរូប នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ក្រុមការងារចុះជួយសង្កាត់ព្រៃញី ចែកអំណោយជូនពលរដ្ឋខ្វះខាត ចំនួន៣៥០គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តស្រះស្រង់
Politics
ក្រុមការងារចុះជួយសង្កាត់ព្រៃញី ចែកអំណោយជូនពលរដ្ឋខ្វះខាត ចំនួន៣៥០គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តស្រះស្រង់
លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានសង្កាត់ព្រៃញី រួមជាមួយលោកអនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារបានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បិណ្ឌទី១២ និងជួបសំណេះសំណាល នាំយកអំណោយមនុស្សធម៌ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ចំនួន៣៥០គ្រួសារ ដែលបានប្រារព្ធធ្វើនៅ វត្តស្រះស្រង់។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

កម្ពុជា-វៀតណាម៖ ខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ បន្តរឹតចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងត្រៀមរៀបចំចុះ MOU ស្ដីពីកិច្ចការងារអតីតយុទ្ធជន និងការរុករកអដ្ឋិធាតុ
Leadership activities

កម្ពុជា-វៀតណាម៖ ខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ បន្តរឹតចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងត្រៀមរៀបចំចុះ MOU ស្ដីពីកិច្ចការងារអតីតយុទ្ធជន និងការរុករកអដ្ឋិធាតុ

សាលាខេត្តដុងថាប់(ថ្មី) សង្កាត់មីថ, គណៈប្រតិភូសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញបំពេញទស្សនកិច្ចសិក្សា និងចូលរួមជំនួបពិភាក្សាការងារជាមួយសមាគមអតីតយុទ្ធជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ត្រៀមរៀបចំផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
Social security

កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ត្រៀមរៀបចំផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ក៏មានសមាសភាពចូលរួមយ៉ាងកុះករផងដែរ រួមមាន៖ លោកមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងមេបញ្ជាការកងអនុសេនាធំចល័ត ដើម្បីកំណត់ផែនការសកម្មភាព និងការចាត់តាំងកម្លាំងអន្តរាគមន៍ការពារឱ្យបានហ្មត់ចត់ធានាបាននូវសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក្នុងដំណើរអញ្ជើញចុះសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះប្រកបដោយជោគជ័យ និងសុវត្ថិភាពពេញលេញ៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោកវរសេនីយ៍ឯក សុខ ម៉េងឡុង បើកកិច្ចប្រជុំចែកអាវរងាជាអំណោយដ៏ថ្លៃថ្លាជូនដល់កងរាជអាវុធហត្ថខេត្តពោធិ៍សាត់
Social security

លោកវរសេនីយ៍ឯក សុខ ម៉េងឡុង បើកកិច្ចប្រជុំចែកអាវរងាជាអំណោយដ៏ថ្លៃថ្លាជូនដល់កងរាជអាវុធហត្ថខេត្តពោធិ៍សាត់

លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំ និងចាត់ចែងចែកអំណោយជាអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។