
លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ដឹកនាំប្រជុំរៀបចំផែនការឆ្ពោះទៅបោះឆ្នោត អាណត្តិទី៦ ឆ្នាំ២០២៧
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានដឹកនាំកិច្ចប្រជុំស្តីពី «ការពិភាក្សាពីផែនការរៀបចំការងារ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ព្រមទាំងលោក លោកស្រី ជាប្រធាន និងអនុប្រធានគណបក្សសង្កាត់ផ្ទះព្រៃជាច្រើនរូបផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំបានធ្វើការពិភាក្សាគ្នាយ៉ាងផុសផុល និងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ សំដៅពង្រឹងកិច្ចការងាររៀបចំរចនាសម្ព័ន្ធ មូលដ្ឋាន និងការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាបាននូវជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៧ ខាងមុខនេះ៕











