
ឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋក្រីក្រ ១៦គ្រួសារ ទៅទទួលយកដីនិងផ្ទះនៅខេត្តស្ទឹងត្រែង
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល ផ្តល់អំណោយ និងជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ១៦គ្រួសារ ដោយក្តីអាណិតអាសូរ និងស្នាមញញឹមដ៏កក់ក្តៅ មុនពេលពួកគាត់ចេញដំណើរឆ្ពោះទៅកាន់ទឹកដីខេត្តស្ទឹងត្រែង។ បងប្អូនប្រជាពលរដ្ឋទាំងនោះ នឹងទទួលបានផ្ទះ និងដីឡូតិ៍បង្កបង្កើនផលចំនួន ៣ហិកតា ក្នុងមួយគ្រួសារ ក្រោមកម្មវិធី ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ) ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងដោះស្រាយបញ្ហាជីវភាព ដីធ្លី និងផ្ទះសម្បែងជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។










