ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បញ្ចប់វេទិកាពិគ្រោះយោបល់នៅទូទាំង ៧ក្រុង-ស្រុក ដោយដោះស្រាយបញ្ហាជូនពលរដ្ឋបានជិត ៨០%

ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បញ្ចប់វេទិកាពិគ្រោះយោបល់នៅទូទាំង ៧ក្រុង-ស្រុក ដោយដោះស្រាយបញ្ហាជូនពលរដ្ឋបានជិត ៨០%

ក្រុមប្រឹក្សាខេត្តពោធិ៍សាត់បានបញ្ចប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំទី៣ អាណត្តិទី៤ នៅទូទាំង ៧ក្រុង ស្រុក ដោយទទួលបានសំណូមពរ និងបញ្ហាប្រឈមសរុប ១៧០ករណី។ ជាលទ្ធផល អាជ្ញាធរបានដោះស្រាយជូនប្រជាពលរដ្ឋបានជិត ៨០% ភ្លាមៗនៅនឹងកន្លែង ចំណែក ២០%ទៀតដែលទាមទារថវិកា និងនីតិវិធីត្រូវបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ដើម្បីដោះស្រាយបន្តនៅថ្នាក់ជាតិ។

ខេត្តពោធិ៍សាត់Pursat

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម ម៉ៅ សាន និង លោក ងួន ប៉ោសេង អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត នៅស្រុកក្រគរ
Leadership activities
ឯកឧត្តម ម៉ៅ សាន និង លោក ងួន ប៉ោសេង អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត នៅស្រុកក្រគរ
រដ្ឋបាលស្រុកក្រគរបានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ងួន ប៉ោសេង អភិបាលរងខេត្ត ដើម្បីផ្សព្វផ្សាយសមិទ្ធផលការងារ និងទទួលស្តាប់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយជូនមូលដ្ឋាន។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នៅស្រុកក្រគរ៖ ប្រជាពលរដ្ឋលើកឡើងបញ្ហា ៣១ករណី
Leadership activities
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នៅស្រុកក្រគរ៖ ប្រជាពលរដ្ឋលើកឡើងបញ្ហា ៣១ករណី
ចំពោះសំណួរ និងសំណូមពរ ព្រមទាំងក្តីកង្វល់ ទាំងផ្ទាល់មាត់ និងលិខិត ដែលប្រជាពលរដ្ឋបានលើកឡើង មានសរុបចំនួន៣១ករណី ពាក់ព័ន្ធនឹងវិស័យសុខាភិបាល, វិស័យអភិវឌ្ឍន៍ជនបទ, វិស័យផែនការ, រដ្ឋបាលស្រុកក្រគរ, វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, វិស័យសាធារណការ, វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, វិស័យអប់រំ, វិស័យធនធានទឹក, វិស័យស្នងការដ្ឋាននគរបាលខេត្ត។ ក្នុងនោះអាជ្ញាធរ និងមន្ទីរជំនាញ ដោះស្រាយបាន១៣ករណី និង១៨ករណីទៀត ត្រូវដាក់បញ្ចូលក្នុងគម្រោងផែនការ ដើម្បីផ្ញើជូនទៅក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ក្នុងពេលឆាប់ៗខាងមុខនេះ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ឯកឧត្តម ប៉ែន បូណា និង ឯកឧត្តម ខូយ រីដា អញ្ជើញជាធិបតីក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពីការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន នៅខេត្តពោធិ៍សាត់
Leadership activities
ឯកឧត្តម ប៉ែន បូណា និង ឯកឧត្តម ខូយ រីដា អញ្ជើញជាធិបតីក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពីការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន នៅខេត្តពោធិ៍សាត់
ឯកឧត្តម ប៉ែន បូណា, ឯកឧត្តម ខូយ រីដា និងឯកឧត្តម ម៉ក់ រ៉ា បានអញ្ជើញជាគណៈអធិបតីក្នុង «វគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន»។ វគ្គនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារដល់មន្ត្រីអ្នកនាំពាក្យថ្នាក់មូលដ្ឋាន ឱ្យកាន់តែសកម្ម និងឆ្លើយតបបានទាន់ពេលវេលា។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ខេត្តពោធិ៍សាត់ត្រៀមរៀបចំពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ឡើងវិញ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា
Leadership activities
ខេត្តពោធិ៍សាត់ត្រៀមរៀបចំពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ឡើងវិញ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា
ខេត្តពោធិ៍សាត់ត្រៀមរៀបចំពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ នៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមដងស្ទឹងពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលខេត្ត បន្ទាប់ពីខកខានកាលពីឆ្នាំមុន។ ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្រោមម្លប់សន្តិភាព។ឱ្យបានល្អប្រសើរ និងធានាឱ្យព្រឹត្តិការណ៍ប្រណាំងទូកឆ្នាំនេះប្រព្រឹត្តទៅដោយរលូន ភាពអធិកអធម និងសន្តិសុខសុវត្ថិភាពខ្ពស់៕
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោកជំទាវ ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់សេវាសុខាភិបាល និងជម្រុញការថែទាំសុខភាពបឋម នៅខេត្តពោធិ៍សាត់
Leadership activities
លោកជំទាវ ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់សេវាសុខាភិបាល និងជម្រុញការថែទាំសុខភាពបឋម នៅខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងការអនុវត្តក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម បានអញ្ជើញដឹកនាំកម្មវិធីចុះពិនិត្យផ្ទាល់លើការផ្តល់សេវាសុខាភិបាល និងជំរុញការអនុវត្តការថែទាំសុខភាពបឋមជូនដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រី ប៉ុក ឌីណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។ ការចុះបេសកកម្មនាពេលនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន វាយតម្លៃ និងតម្រង់ទិសបន្ថែមលើការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុមការងារបានផ្តោតសំខាន់លើការជំរុញ និងពង្រឹងក្របខណ្ឌការងារថែទាំសុខភាពបឋម (Primary Health Care) ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព គាំពារសុខភាព និងបង្ការជំងឺផ្សេងៗជូនសហគមន៍ឱ្យកាន់តែជិតស្និទ្ធ និងមានគុណភាពខ្ពស់៕ សាយយ័ន្ដ វុន្នីយ៉ា
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំ២០២៦ លើកទី៥ នៅស្រុកកណ្តៀង សម្រេចលទ្ធផលជោគជ័យដោះស្រាយជូនពលរដ្ឋបាន ១០០%
Leadership activities
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំ២០២៦ លើកទី៥ នៅស្រុកកណ្តៀង សម្រេចលទ្ធផលជោគជ័យដោះស្រាយជូនពលរដ្ឋបាន ១០០%
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី៣ អាណត្តិទី៤ ឆ្នាំ២០២៦ តាមបណ្ដាក្រុង ស្រុក បានបើកដំណើរការជាលើកទី៥ នៅសាលាស្រុកកណ្តៀង ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុយ សុធាវី អភិបាលរងខេត្ត ដោយមានអ្នកចូលរួមប្រមាណ ១៧៩នាក់។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

រដ្ឋបាលក្រុងពោធិ៍សាត់ចុះកាត់តែងមែកឈើនិងកូនឈើលម្អតាមបណ្តោយផ្លូវជាតិលេខ៥៥ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីក្រុង
Authority activities

រដ្ឋបាលក្រុងពោធិ៍សាត់ចុះកាត់តែងមែកឈើនិងកូនឈើលម្អតាមបណ្តោយផ្លូវជាតិលេខ៥៥ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីក្រុង

លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីនិងអាជ្ញាធរចុះកាត់តែងមែកឈើនិងកូនឈើលម្អតាមបណ្តោយផ្លូវជាតិលេខ៥៥ ដើម្បីលើកកម្ពស់សោភ័ណភាព បង្កើនភាពបៃតង និងធ្វើឱ្យបរិស្ថានទីក្រុងមានសណ្តាប់ធ្នាប់ ស្រស់ស្អាត និងគួរឱ្យចង់រស់នៅ។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំរៀបចំផែនការចែកស្បៀងរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២,៥០៦គ្រួសារ
Authority activities

អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំរៀបចំផែនការចែកស្បៀងរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២,៥០៦គ្រួសារ

លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំពិសេសលើផែនការចែកស្បៀងរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២,៥០៦គ្រួសារ។ កម្មវិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ទីតាំងនៅ មីនេបៀ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ខេត្តពោធិ៍សាត់។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
សេចក្តីជូនដំណឹង
Announcements

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជនសម្រាប់ស្នើសុំតែងតាំងជានាយកសាលាបឋមសិក្សា ចំនួន ០២សាលា ក្នុងស្រុកកណ្តៀង(លើកទី២)៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អភិបាលស្រុកបាកាន ដឹកនាំកិច្ចប្រជុំប្រចាំខែតុលា របស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក
Authority activities

អភិបាលស្រុកបាកាន ដឹកនាំកិច្ចប្រជុំប្រចាំខែតុលា របស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក

ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ របស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកបាកាន ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកបាកាន នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងវាយតម្លៃ លើលទ្ធផលការងារដែលការិយាល័យអប់រំ យុវជន និងកីឡាស្រុក អនុវត្តបានក្នុងកំឡុងខែតុលាកន្លងមក, ដោះស្រាយបញ្ហាប្រឈម ស្ដាប់របាយការណ៍ និងពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗតាមគ្រឹះស្ថានសិក្សា ក្នុងគោលដៅស្វែងរកដំណោះស្រាយរួមគ្នាឱ្យបានទាន់ពេលវេលា, ដាក់ចេញទិសដៅបន្ត ណែនាំនូវផែនការសកម្មភាពថ្មីៗ ដើម្បីពង្រឹងគុណភាពអប់រំ កិច្ចការយុវជន និងការងារកីឡាក្នុងមូលដ្ឋានស្រុកបាកាន ឱ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងលោកគ្រូ អ្នកគ្រូទាំងអស់ នៃកម្លាំងអប់រំក្នុងស្រុកបាកាន ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងស្រុកឱ្យកាន់តែប្រសើរឡើង៕ សាយយ័ន្ដ វុន្នីយ៉ា

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត