
ឯកឧត្តម ម៉ៅ សាន និង លោក ងួន ប៉ោសេង អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត នៅស្រុកក្រគរ
រដ្ឋបាលស្រុកក្រគរបានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ងួន ប៉ោសេង អភិបាលរងខេត្ត ដើម្បីផ្សព្វផ្សាយសមិទ្ធផលការងារ និងទទួលស្តាប់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយជូនមូលដ្ឋាន។











