
ឯកឧត្តម ឡាំ ហេងហួត និងឯកឧត្តម ខូយ រីដា ចុះពិនិត្យផលប៉ះពាល់ជំនន់ទឹកភ្លៀងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងរៀបចំផែនការសង្គ្រោះបន្ទាន់
ឯកឧត្តម ឡាំ ហេងហួត និងឯកឧត្តម ខូយ រីដា បានចុះពិនិត្យផលប៉ះពាល់ជំនន់ទឹកភ្លៀងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងរៀបចំផែនការផ្តល់ស្បៀងសង្គ្រោះបន្ទាន់។ ទឹកជំនន់នេះបានវាយលុកឃុំចំនួន១១ (៤៧ភូមិ) ប៉ះពាល់ពលរដ្ឋ ១,៣២៤គ្រួសារ និងលិចផ្លូវ៥៧ខ្សែ ខណៈឃុំឈើតុំរងគ្រោះធ្ងន់ធ្ងរជាងគេ (៦ភូមិ មានពលរដ្ឋ ៩៥៦គ្រួសារ)។










