
អាជ្ញាធរ និងកងកម្លាំងអាវុធហត្ថ-នគរបាល បន្តបេសកកម្មអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅស្រុកក្រគរ ខណៈជំនន់ទឹកភ្លៀងនៅតែបន្តធ្លាក់មកពីផ្នែកខាងលើ
កងរាជអាវុធហត្ថ និងកងកម្លាំងនគរបាល បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយជម្លៀសប្រជាពលរដ្ឋ ចាស់ជរា កុមារ និងជញ្ជូនសម្ភារៈទៅកាន់ទីទួលសុវត្ថិភាព ក្រោយរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ ដោយសារភ្លៀងនៅផ្នែកខាងលើនៅតែបន្តធ្លាក់ អាជ្ញាធរ និងកងកម្លាំងសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីការកើនឡើងនៃកម្រិតទឹក, ប្រយ័ត្នសុវត្ថិភាពកុមារតូចៗ និងសត្វអសិរពិស, រៀបចំទុកដាក់ឯកសារ និងសម្ភារសំខាន់ៗនៅទីទួលខ្ពស់។ បច្ចុប្បន្ន កងកម្លាំងចម្រុះកំពុងប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីរង់ចាំជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។










