
ឯកឧត្តម ខូយ រីដា ដឹកនាំកម្លាំងផ្ទាល់ចុះជម្លៀសអ្នកជំងឺ ១៥២នាក់ ចេញពីមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដោយសារជំនន់ទឹកភ្លៀង
នាវេលាម៉ោង ១០:០០យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជា និងចុះប្រតិបត្តិការដោយផ្ទាល់ពី ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ បានសហការគ្នាយ៉ាងស្រស្រាក់ស្រាំ ធ្វើអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋជាអ្នកជំងឺចំនួន ១៥២នាក់ ជាបន្ទាន់ បន្ទាប់ពីទីតាំងមន្ទីរពេទ្យបង្អែកស្រុកក្រគរ បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង។










