ស.ស.យ.ក ខេត្តពោធិ៍សាត់ រៀបចំសេវាផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលប្រឡងបាក់ឌុប

ស.ស.យ.ក ខេត្តពោធិ៍សាត់ រៀបចំសេវាផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលប្រឡងបាក់ឌុប

ពោធិ៍សាត់៖ ដើម្បីសម្រួលដល់ការប្រឡង និងកាត់បន្ថយបន្ទុកចំណាយរបស់បេក្ខជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តពោធិ៍សាត់ បានសហការជាមួយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច រៀបចំទីតាំងផ្ញើកង់ និងម៉ូតូដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលប្រឡងបាក់ឌុបទូទាំងខេត្ត។ ការរៀបចំនេះធ្វើឡើងក្នុងគោលបំណងថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងផ្តល់ភាពកក់ក្តៅជូនដល់ប្អូនៗសិស្សានុសិស្ស ព្រមទាំងបានជូនពរឲ្យបេក្ខជនទាំងអស់ទទួលបានជោគជ័យ និងសំណាងល្អក្នុងការប្រឡងនេះផងដែរ៕

ព័ត៌មានពាក់ព័ន្ធ

ទោះបីភ្លៀងធ្លាក់ខ្លាំង កម្លាំងនគរបាលខេត្តពោធិ៍សាត់ នៅតែបន្តបេសកកម្មការពារសុវត្ថិភាពបេក្ខជនប្រឡងបាក់ឌុប
Social security
ទោះបីភ្លៀងធ្លាក់ខ្លាំង កម្លាំងនគរបាលខេត្តពោធិ៍សាត់ នៅតែបន្តបេសកកម្មការពារសុវត្ថិភាពបេក្ខជនប្រឡងបាក់ឌុប
ពោធិ៍សាត់៖ ក្នុងឱកាសដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចាត់តាំងកម្លាំងជំនាញចរាចរណ៍ផ្លូវគោក កម្លាំងអន្តរាគមន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ចុះពង្រាយការពារសន្តិសុខ និងសម្រួលចរាចរណ៍យ៉ាងសកម្ម។ ទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ក៏កងកម្លាំងនៅតែប្រចាំការយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្អូនៗសិស្សានុសិស្សក្នុងដំណើរការប្រឡងរយៈពេល២ថ្ងៃ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការប្រើប្រាស់ App NoDrug
Social security
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការប្រើប្រាស់ App NoDrug
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំកម្មវិធី ផ្សព្វផ្សាយអប់រំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ និងការប្រើប្រាស់ App NoDrug ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក លឹម តុងហួត និងលោក សំ សេង ។ បន្ទាប់មក ក្រុមការងារក៏បានចុះផ្ទាល់ដើម្បីផ្សព្វផ្សាយ និងអប់រំដល់ម្ចាស់អាជីវកម្មព្រមទាំងបុគ្គលិកសេវាកម្មទេសចរណ៍ក្នុងខេត្តផងដែរ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងពោធិ៍សាត់
Social security
កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងពោធិ៍សាត់
ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ក្រោមអធិបតីភាពលោក សំរិទ្ធិ អេង និងលោកស្រី សេង ហួយ ដើម្បីពិភាក្សាលើការអភិវឌ្ឍមូលដ្ឋាន និងការពង្រឹងសេវាសាធារណៈ ដោយមានការចូលរួមពីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាច្រើនរូប។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ជនសង្ស័យទម្លាក់គ្រាប់បែកផ្ទុះ ស្លាប់មនុស្សសរុប ៦នាក់ និងរបួសធ្ងន់ ១នាក់ក្នុងករណីបង្ក្រាបករណីគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារនៅពោធិ៍សាត់
Social security
ជនសង្ស័យទម្លាក់គ្រាប់បែកផ្ទុះ ស្លាប់មនុស្សសរុប ៦នាក់ និងរបួសធ្ងន់ ១នាក់ក្នុងករណីបង្ក្រាបករណីគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារនៅពោធិ៍សាត់
កម្លាំងនគរបាលប៉ុស្តិ៍អូសោមដឹកនាំដោយលោកនាយប៉ុស្ដិ៍ សោម រ៉ា និងប្រជាការពារ សរុប ៧នាក់ ចុះអន្តរាគមន៍តាមបណ្ដឹងរបស់ប្រពន្ធជនសង្ស័យ ជនបង្កបានទម្លាក់គ្រាប់បែកផ្ទុះបណ្ដាលឱ្យស្លាប់មនុស្សចំនួន ៦នាក់ រួមមាន៖ មន្ត្រីនគរបាល ២ នាក់ ប្រជាការពារ ៣នាក់ និងជនបង្កខ្លួនឯង និងរបួសធ្ងន់ប្រជាការពារម្នាក់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
‎លោកឧត្តមសេនីយ៍ទោ ស ថេង ចុះត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ នៃស្រុកភ្នំក្រវ៉ាញ
Social security
‎លោកឧត្តមសេនីយ៍ទោ ស ថេង ចុះត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ នៃស្រុកភ្នំក្រវ៉ាញ
ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចុះណែនាំ និងពង្រឹងការងារនៅប៉ុស្តិ៍នគរបាលបាក់ចិញ្ចៀន និងសំរោង ដោយតម្រូវឱ្យពង្រឹងសន្តិសុខ ទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង និង Scam Online ព្រមទាំងបានឧបត្ថម្ភថវិកា ២០ ម៉ឺនរៀល ដល់ប៉ុស្តិ៍នីមួយៗ ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសពមន្ត្រីនគរបាលនិវត្តជនចំនួន៩គ្រួសារ សរុប៥៤លានរៀល
Social security
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសពមន្ត្រីនគរបាលនិវត្តជនចំនួន៩គ្រួសារ សរុប៥៤លានរៀល
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់ គ្រួសារសពមន្ត្រីនគរបាលនិវត្តជនសរុបចំនួន ៩គ្រួសារ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បើកប្រជុំពង្រឹងការងារគ្រប់គ្រងទឹក និងតាមដានអាកាសធាតុ ឆ្លើយតបនឹងបាតុភូត El Niño
Water resources and meteorology

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បើកប្រជុំពង្រឹងការងារគ្រប់គ្រងទឹក និងតាមដានអាកាសធាតុ ឆ្លើយតបនឹងបាតុភូត El Niño

ពោធិ៍សាត់៖ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារអន្តរាគមន៍ទឹក និងការតាមដានការងារឧតុនិយម-ជលសាស្ត្រ ដោយមានការចូលរួមពីមន្ត្រីកិច្ចសន្យាប្រចាំការតាមសំណង់ទ្វារទឹក ទំនប់ទឹក និងស្ថានីយវាស់វែងតាមបណ្តាស្រុកនានា នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រង-បញ្ជាទ្វារទឹក និងការតាមដានកម្ពស់ទឹក ព្រមទាំងរបបទឹកភ្លៀងជាប្រចាំក្នុងរដូវវស្សាឆ្នាំ២០២៦នេះ បានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងបាតុភូត El Niño កន្លងមក។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យមន្ត្រីឆ្មាំទំនប់ និងមន្ត្រីជំនាញទាំងអស់ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីបន្តអន្តរាគមន៍ទឹក និងផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សទាន់ពេលវេលា អំពីស្ថានភាពទឹកភ្លៀង ឬបាតុភូតព្យុះផ្សេងៗ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជ្រាបជាមុនផងដែរ៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវ៉ាញ ចុះពិនិត្យការដ្ឋានជួសជុលចាក់បេតុងបិទគម្របលូ ក្នុងឃុំលាច
Authority activities

លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវ៉ាញ ចុះពិនិត្យការដ្ឋានជួសជុលចាក់បេតុងបិទគម្របលូ ក្នុងឃុំលាច

ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវ៉ាញ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសកម្មភាពការដ្ឋានជួសជុល និងចាក់បេតុងបិទគម្របលូទឹក ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពន្លឿនការងារកសាង និងធានានូវគុណភាពគម្របលូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អាជ្ញាធរស្រុកភ្នំក្រវ៉ាញ ប្រកាសស្វែងរកម្ចាស់រថយន្តដឹកឈើខុសច្បាប់ ឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធី
Environment

អាជ្ញាធរស្រុកភ្នំក្រវ៉ាញ ប្រកាសស្វែងរកម្ចាស់រថយន្តដឹកឈើខុសច្បាប់ ឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធី

ពោធិ៍សាត់៖ សមត្ថកិច្ចស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានចេញសារប្រកាសស្វែងរកម្ចាស់រថយន្តមួយគ្រឿង ដែលត្រូវបានបន្សល់ទុកចោល បន្ទាប់ពីក្រុមកំពុងប្រព្រឹត្តបទល្មើសព្រៃឈើ (ក្រុមសត្វខ្មូត) បានរត់គេចខ្លួនបាត់។ អាជ្ញាធរបានអំពាវនាវឱ្យម្ចាស់រថយន្តដែលមានស្លាកលេខខាងលើ ចូលខ្លួនមកទទួលយករថយន្ត និងដោះស្រាយតាមផ្លូវច្បាប់រៀងរាល់ម៉ោងធ្វើការ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរំលឹក និងដាស់តឿនដល់ជនល្មើស ឱ្យលះបង់មុខរបរកាប់បំផ្លាញព្រៃឈើខុសច្បាប់ទាំងនេះ ហើយផ្ដើមចាប់យកមុខរបរត្រឹមត្រូវ និងស្របច្បាប់វិញ ដើម្បីជៀសវាងការខាតបង់ទ្រព្យសម្បត្តិ និងប្រឈមមុខនឹងទោសទណ្ឌតាមច្បាប់ជាធរមាន៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ
Press releases

រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ

ពោធិ៍សាត់៖ រដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុង ចំពោះការបង្ហោះវីដេអូរបស់គណនីទូរទស្សន៍ BNTvOnline កាលពីថ្ងៃទី៩ ខែសីហា ដែលបានចោទប្រកាន់ថា មានការបូមខ្សាច់អនាធិបតេយ្យក្នុងស្ទឹងបុរាណ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង។ រដ្ឋបាលស្រុកបានបញ្ជាក់ថា ការចុះផ្សាយនេះជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម ប៉ុណ្ណោះ។ ផ្ទុយទៅវិញ សកម្មភាពជាក់ស្តែងគឺជាអាជីវកម្ម «ខ្សាច់បក» របស់លោក ខា ហុងលី ដែលកំពុងប្រតិបត្តិការលើដីកម្មសិទ្ធិស្របច្បាប់ (ទិញពីប្រជាពលរដ្ឋ) និងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋបាលខេត្តពោធិ៍សាត់ (លេខ ៣០៥៦/២៦ ខណស) ព្រមទាំងបានបង់សួយសារជូនរដ្ឋ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីមន្ទីររ៉ែ និងថាមពលខេត្ត។ អាជ្ញាធរស្រុកបាកានបានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការចែករំលែក ឬបញ្ចេញមតិគ្មានមូលដ្ឋាន ដែលអាចប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត