
មន្ទីរផែនការខេត្តពោធិ៍សាត់ ប្រជុំផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិកង់បី និងរ៉ឺម៉កទូទាំងខេត្ត
ពោធិ៍សាត់៖ លោក ឈុន បូណារិទ្ធ ប្រធានមន្ទីរផែនការខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិមធ្យោបាយដឹកជញ្ជូន ប្រភេទកង់បី និងរ៉ឺម៉ក នៅតាមបណ្តាឃុំ សង្កាត់ ក្រុង និងស្រុកទូទាំងខេត្ត នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រង កែលម្អប្រព័ន្ធដឹកជញ្ជូន និងសម្រួលដល់ការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងខេត្តពោធិ៍សាត់ ឱ្យកាន់តែមានប្រសិទ្ធភាព៕










