
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម ប្រចាំឆមាសទី១
មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល ការិយាល័យនីតិកម្មកសិកម្ម ព្រមទាំងមន្ត្រីច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆមាសទី១ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជុំថ្មកែវ នៃអគាររដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់ លោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់៕










