ក្រសួងកសិកម្ម ប្រជុំជាបន្ទាន់ដោះស្រាយបញ្ហាប្រឈមដំណាំស្រូវរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីជំនាញ អមដោយអនុប្រធានមន្ទីរ និងប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធ Zoom Meeting ស្ដីពី «ការប្រឈមលើការលូតលាស់ដំណាំស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត» ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានរាយការណ៍អំពីផែនការសកម្មភាពឆ្លើយតបចំពោះគ្រោះរាំងស្ងួត ការប្រមូលទិន្នន័យ និងវិធីសាស្ត្រវាយតម្លៃផលប៉ះពាល់ជា ៣ កម្រិត (ស្រាល មធ្យម និងធ្ងន់)។ ជាមួយគ្នានេះ មន្ទីរកសិកម្មខេត្តបានត្រៀមលក្ខណៈរួចរាល់ ក្នុងការចុះអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្រជាកសិករឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយផលប៉ះពាល់លើការលូតលាស់របស់ដំណាំស្រូវឱ្យមកនៅកម្រិតទាបបំផុត៕
Pursat provincial dept. of information អានបន្ត