
មន្ត្រីនគរបាលជាតិ ១៦៩នាក់ នៅខេត្តបាត់ដំបង និងឧត្តរមានជ័យ ទទួលបានការបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល
បាត់ដំបង៖ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំពិធីបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពី «តួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់» នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំអគារ A នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។











