
មេបញ្ជាការតំបន់ប្រតិបត្តិសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់កងកម្លាំងក្រោមឱវាទ
មេបញ្ជាការតំបន់ប្រតិបត្តិសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់កងកម្លាំងក្រោមឱវាទ

មេបញ្ជាការតំបន់ប្រតិបត្តិសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់កងកម្លាំងក្រោមឱវាទ













ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោយពេលកម្រិតទឹកនៅតំបន់ទំនប់បង្ហៀរក្បាលហុងបានស្រកចុះ គេសង្កេតឃើញប្រជាពលរដ្ឋ និងប្រជានេសាទមូលដ្ឋានជាច្រើននាក់ បាននាំគ្នាឆ្លៀតឱកាសប្រកបមុខរបរនេសាទដោយការបង់សំណាញ់ និងបណ្តែតមងយ៉ាងមមាញឹក នៅតាមបណ្តោយស្ទឹងពោធិ៍សាត់។ សកម្មភាពនេះ គឺជាទម្លាប់ប្រចាំឆ្នាំរបស់ប្រជានេសាទក្នុងខេត្តពោធិ៍សាត់ នៅពេលដែលរដូវទឹកធ្លាក់ចាប់ផ្តើមស្រកចុះ ដែលជាឱកាសពួកគាត់អាចរកផលនេសាទត្រីធម្មជាតិសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងលក់ដូរនៅលើទីផ្សារក្នុងស្រុក៕


វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី៣ អាណត្តិទី៤ ឆ្នាំ២០២៦ តាមបណ្ដាក្រុង ស្រុក បានបើកដំណើរការជាលើកទី៥ នៅសាលាស្រុកកណ្តៀង ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុយ សុធាវី អភិបាលរងខេត្ត ដោយមានអ្នកចូលរួមប្រមាណ ១៧៩នាក់។


ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះដឹកនាំផ្ទាល់នូវមន្ត្រីរាជការ ក៏ដូចជាអាជ្ញាធរឃុំ ដើម្បីចុះជួសជុលកំណាត់ផ្លូវលំដែលមានស្ថានភាពខូចខាត ផ្លូវសំបុកមាន់ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។ ការចុះអន្តរាគមន៍ជួសជុលផ្លូវនេះ ត្រូវបានធ្វើឡើងនៅក្នុងភូមិសាស្ត្រ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈដែលស្ថានភាពផ្លូវកន្លងមកមានការលំបាកខ្លះៗក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនកសិផលផ្សេងៗ។ សកម្មភាពចុះអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះខាត និងសំណូមពរទាន់ពេលវេលានេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ក្នុងការបម្រើផលប្រយោជន៍ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ សាយយ័ន្ដ វុន្នីយ៉ា


ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពទឹកជាក់ស្តែងនៅទំនប់ទឹកដំណាក់អំពិល និងទំនប់ទឹកធារាសាស្ត្រដំណាក់ឈើក្រំ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃស្ថានភាពទឹក និងធ្វើអន្តរាគមន៍ចាត់ចែងការបិទ និងបើកទឹកតាមបណ្តាស្ថានីយ ព្រមទាំងទំនប់ស្ទាក់ទឹកនានា ស្ថិតក្នុងក្រុង និងស្រុកនៃខេត្តពោធិ៍សាត់។ វិធានការនេះ មិនត្រឹមតែជួយឱ្យការប្រើប្រាស់ទឹកមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រត្រៀមបង្ការហានិភ័យនៃការខ្វះខាតទឹក សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការបង្កបង្កើនផលកសិកម្មក្នុងរដូវប្រាំងនាពេលខាងមុខនេះផងដែរ៕
