
ឯកឧត្តម ម៉ៅ សាន និងលោកលឹម សុខតូ ដឹកនាំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ នៅស្រុកបាកានដើម្បី ស្វែងយល់ពីកង្វល់និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
នៅសាលាស្រុកបាកាន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី៣ អាណត្តិទី៤ ឆ្នាំ២០២៦។










