
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យដោយផ្ទាល់លើដំណាំស្រូវរងគ្រោះដោយទឹកជំនន់នៅស្រុកបាកាន និងសន្យាជួយអន្តរាគមន៍ទាន់ពេលវេលា
អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះពិនិត្យដំណាំស្រូវដែលខូចខាតដោយសារជំនន់ទឹកភ្លៀង នៅឃុំអូរតាប៉ោង ស្រុកបាកាន។ ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងនៅជាប់ជានិច្ចជាមួយពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីជួយសង្គ្រោះ ដោះស្រាយទុក្ខលំបាក ព្រមទាំងគិតគូរពីបញ្ហាស្បៀង និងការស្ដារឡើងវិញផងដែរ។









