
កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះនាំយកអំណោយមនុស្សធម៌ ជូនគ្រួសារសពឪពុកនិងកូនប្រុស ដែលលង់ទឹកស្លាប់នៅស្រុកបាកាន
លោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សា បានដឹកនាំក្រុមការងារចុះនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារសពឪពុកនិងកូនប្រុស ដែលបានជួបឧប្បត្តិហេតុលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២៦ វេលាម៉ោង ៩និង៤៥នាទីព្រឹកកន្លងមកនេះ។









