
ឯកឧត្តម ស្បោង សារ៉ាត ចុះពិនិត្យការដ្ឋានសាងសង់ខ្លោងទ្វារសាលាបឋមសិក្សា ស្បោង សារ៉ាត ស៊ាន ឈុនហេង ព្រះឈរ ដែលសម្រេចបាន ៧០% ក្នុងឱកាសកាន់បិណ្ឌទី៥
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តព្រះឈរ ស្ថិតក្នុងឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង រួមជាមួយសហការី បានអញ្ជើញចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពនៃការសាងសង់ខ្លោងទ្វារសាលាបឋមសិក្សា ស្បោង សារ៉ាត ស៊ាន ឈុនហេង ព្រះឈរ។











