
ឯកឧត្តម ខូយ រីដា អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងរហ័ស និងជួយដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋនៅស្រុកក្រគរ
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងរហ័ស (Flash Flood) ដែលកំពុងហូរជន់លិចផ្លូវក្រួសក្រហមមួយខ្សែ ប្រវែងជាង ២០០ម៉ែត្រ នៅចំណុចខ្សាច់ហាប ស្ថិតក្នុងភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីវាយតម្លៃផលប៉ះពាល់ជាក់ស្តែង និងឆ្លើយតបចំពោះបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។










