គ្រោះធម្មជាតិដោយរន្ទះបានសម្លាប់មនុស្ស៣នាក់ ក្នុងថ្ងៃតែមួយ នៅស្រុកបាកាន ខេត្តពោធិ៍សាត់

គ្រោះធម្មជាតិដោយរន្ទះបានសម្លាប់មនុស្ស៣នាក់ ក្នុងថ្ងៃតែមួយ នៅស្រុកបាកាន ខេត្តពោធិ៍សាត់

ហេតុការណ៍៖ មានករណីរន្ទះបាញ់ដ៏ខ្លោចផ្សាមួយបានកើតឡើងនៅវេលាម៉ោងប្រហែល ៣:៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចសួង ភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឱ្យប្រជាពលរដ្ឋ ៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលកំពុងព្រួសស្រូវនៅវាលស្រែ ពេលមេឃកំពុងភ្លៀង និងមានផ្គររន្ទះខ្លាំង។

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីចែកស្បៀង និងស្រូវពូជ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១.០០៥ គ្រួសារ ក្នុងស្រុកក្រគរ
គ្រោះធម្មជាតិ
ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីចែកស្បៀង និងស្រូវពូជ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១.០០៥ គ្រួសារ ក្នុងស្រុកក្រគរ
ពិធីចែកអំណោយនាពេលនេះ គឺផ្តោតលើគ្រួសាររងគ្រោះសរុបចំនួន ១.០០៥ គ្រួសារ ដែលជាមុខសញ្ញានៅសេសសល់ និងពុំទាន់បានទទួលស្បៀងអាហារក្នុងវគ្គមុនៗនៅឡើយ។ ការផ្តល់ជូននូវស្បៀងអាហារ និងស្រូវពូជនាពេលនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលា ដើម្បីសម្រាលទុក្ខលំបាកជីវភាពប្រចាំថ្ងៃ ព្រមទាំងជួយសម្រួលដល់ការស្តារឡើងវិញនូវផលដំណាំស្រូវរបស់បងប្អូនប្រជាកសិករដែលត្រូវ បានខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រាជរដ្ឋាភិបាលផ្តល់អំណោយស្បៀង និងស្រូវពូជដល់គ្រួសាររងគ្រោះធម្មជាតិជាង ២,៦០០គ្រួសារ ក្នុងស្រុកបាកាន
គ្រោះធម្មជាតិ
រាជរដ្ឋាភិបាលផ្តល់អំណោយស្បៀង និងស្រូវពូជដល់គ្រួសាររងគ្រោះធម្មជាតិជាង ២,៦០០គ្រួសារ ក្នុងស្រុកបាកាន
ពោធិ៍សាត់៖ ការផ្តល់ស្បៀងអាហារ និងស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិក្នុងមូលដ្ឋានស្រុកបាកាន ចំនួន ២.៦៨២គ្រួសារ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ អំណោយមនុស្សធម៌នេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាក និងស្តារជីវភាពរបស់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនាពេលកន្លងមក ព្រមទាំងផ្តល់ស្រូវពូជសម្រាប់ធ្វើការបង្កបង្កើនផលឡើងវិញផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តមបណ្ឌិត លី ណារុន និងមន្ត្រីជំនាញ ចុះពិនិត្យផ្លូវ២ខ្សែក្នុងស្រុកបាកានដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង
គ្រោះធម្មជាតិ
ឯកឧត្តមបណ្ឌិត លី ណារុន និងមន្ត្រីជំនាញ ចុះពិនិត្យផ្លូវ២ខ្សែក្នុងស្រុកបាកានដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង
ឯកឧត្តមបណ្ឌិត លី ណារុន និងក្រុមការងារ បានចុះពិនិត្យផ្លូវគម្រោង RRCIP-JICA ចំនួន ២ខ្សែ ស្វាយដូនកែវ-ច្រប់-ស្តុកឃ្លោក និងអូរតាប៉ោង-តាណៃ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលរងការជន់លិចដោយទឹកភ្លៀង ដោយបច្ចុប្បន្នស្ថានភាពទឹកកំពុងស្រកចុះបណ្តើរៗហើយ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរខេត្តពោធិ៍សាត់ សហការជាមួយពលរដ្ឋចុះរៀបចំការ៉ុងខ្សាច់ទប់ទឹកជំនន់ភ្លៀង ដើម្បីការពារសុវត្ថិភាពសហគមន៍
គ្រោះធម្មជាតិ
អាជ្ញាធរខេត្តពោធិ៍សាត់ សហការជាមួយពលរដ្ឋចុះរៀបចំការ៉ុងខ្សាច់ទប់ទឹកជំនន់ភ្លៀង ដើម្បីការពារសុវត្ថិភាពសហគមន៍
ពោធិ៍សាត់៖ កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរដែនដី សហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះធ្វើយុទ្ធនាការរួមគ្នាយ៉ាងសកម្ម ក្នុងការរៀបចំច្រកការ៉ុងខ្សាច់ទប់ទឹកតាមបណ្តោយដងស្ទឹង ស្ថិតក្នុងឃុំស្វាយលួង និងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើងដោយសារជំនន់ទឹកភ្លៀង។ សកម្មភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលយប់ជ្រៅនេះ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចសហការយ៉ាងរឹងមាំរវាងអាជ្ញាធរ និងសហគមន៍ ព្រមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាព ជីវភាព និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងជួយកាត់បន្ថយហានិភ័យនៃការលិចលង់ និងការពារផលប្រយោជន៍របស់ប្រជាសហគមន៍បានយ៉ាងទាន់ពេលវេលា៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលក្រុងពោធិ៍សាត់ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅសង្កាត់ព្រៃញី និងសង្កាត់រលាប
គ្រោះធម្មជាតិ
អភិបាលក្រុងពោធិ៍សាត់ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅសង្កាត់ព្រៃញី និងសង្កាត់រលាប
លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំការចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាសង្កាត់ចំនួន២ រួមមាន សង្កាត់ព្រៃញី និងសង្កាត់រលាប ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងដែលបង្កឡើងដោយទឹកភ្លៀង នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ទឹកស្ទឹងពោធិ៍សាត់កើនឡើងលឿនគួរឱ្យកត់សម្គាល់ គិតត្រឹមថ្ងៃត្រង់ទី១៤ ខែតុលា ឆ្នាំ២០២៦
គ្រោះធម្មជាតិ
ទឹកស្ទឹងពោធិ៍សាត់កើនឡើងលឿនគួរឱ្យកត់សម្គាល់ គិតត្រឹមថ្ងៃត្រង់ទី១៤ ខែតុលា ឆ្នាំ២០២៦
ទឹកស្ទឹងពោធិ៍សាត់បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ គិតត្រឹមម៉ោង ១២:៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ។ ស្ថានភាពនេះតម្រូវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាស្រុកកណ្ដៀង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារខ្វះខាតនៅឃុំស្រែស្ដុក
សកម្មភាពអាជ្ញាធរ

សាខាកាកបាទក្រហមកម្ពុជាស្រុកកណ្ដៀង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារខ្វះខាតនៅឃុំស្រែស្ដុក

លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្ដៀង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្ដៀង សហការជាមួយរដ្ឋបាលឃុំស្រែស្ដុក បាននាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារខ្វះខាត ១គ្រួសារ នៅភូមិធ្លាអំពិល ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ អំណោយទាំងនោះរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងត្រីខ យ៉ាងណាមួយយួរៗ ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃ ស្របតាមគោលការណ៍មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ពលរដ្ឋសង្កាត់រលាប ក្រុងពោធិ៍សាត់ ទទួលស្គាល់គុណតម្លៃនៃការសង្គ្រោះជាតិ ការការពារទឹកដី និងការអភិវឌ្ឍរបស់សម្តេចតេជោ និងសម្តេចធិបតី ព្រមទាំងប្តេជ្ញារួមសាមគ្គីគ្នាធ្វើឱ្យខ្មែរកាន់តែរុងរឿង
សកម្មភាពថ្នាក់ដឹកនាំ

ពលរដ្ឋសង្កាត់រលាប ក្រុងពោធិ៍សាត់ ទទួលស្គាល់គុណតម្លៃនៃការសង្គ្រោះជាតិ ការការពារទឹកដី និងការអភិវឌ្ឍរបស់សម្តេចតេជោ និងសម្តេចធិបតី ព្រមទាំងប្តេជ្ញារួមសាមគ្គីគ្នាធ្វើឱ្យខ្មែរកាន់តែរុងរឿង

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជួបសំណេះសំណាលជាមួយមន្ត្រីបក្សមូលដ្ឋានចំនួន ១,០២៣នាក់ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ដើម្បីពង្រឹងសាមគ្គីភាព ត្រៀមបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងផ្តាំផ្ញើឱ្យមន្ត្រីបន្តបម្រើពលរដ្ឋឱ្យទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហើបពីការសម្ពោធ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ វាលសម្តេចយស» នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ គម្រោងសាងសង់ច្រាំងស្ទឹងពោធិ៍សាត់ប្រវែង ៤គីឡូម៉ែត្រ ព្រមទាំងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ និងកសិ-ថាមពលនៅស្រុកវាលវែង និងការពង្រីករោងចក្រ-ឧស្សាហកម្មបង្កើតការងារនៅស្រុកក្រគរ និងស្រុកបាកាន។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃវឌ្ឍភាពការអនុវត្តគម្រោងដាំបង្គោលសូឡា នៅសាលាឃុំលាច
សកម្មភាពអាជ្ញាធរ

លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃវឌ្ឍភាពការអនុវត្តគម្រោងដាំបង្គោលសូឡា នៅសាលាឃុំលាច

លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍភាពការអនុវត្តគម្រោងដាំបង្គោលសូឡា នៅសាលាឃុំលាច ស្រុកភ្នំក្រវាញ​​​ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះផ្តោតលើការតាមដានលទ្ធផលការងារ និងកំណត់ទិសដៅអនុវត្តបន្ត ដើម្បីធានាឱ្យគម្រោងសម្រេចបានតាមផែនការ មានគុណភាព និងរួមចំណែកលើកកម្ពស់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តមបណ្ឌិត ទី ថានី ដឹកនាំកិច្ចប្រជុំត្រៀមការប្រកួតកីឡាពានរង្វាន់ «៧ មករា» ស្រុកបាកាន លើកទី៤ ឆ្នាំ២០២៧
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តមបណ្ឌិត ទី ថានី ដឹកនាំកិច្ចប្រជុំត្រៀមការប្រកួតកីឡាពានរង្វាន់ «៧ មករា» ស្រុកបាកាន លើកទី៤ ឆ្នាំ២០២៧

ឯកឧត្តមបណ្ឌិត ទី ថានី ប្រធានក្រុមការងារយុវជន គ្រូបង្រៀន និងមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំត្រៀមការប្រកួតកីឡាពានរង្វាន់ «៧ មករា» ស្រុកបាកាន លើកទី៤ ឆ្នាំ២០២៧។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមការឧបត្ថម្ភគាំទ្រពី ឯកឧត្តម កែវ រតនៈ និង ឯកឧត្តមបណ្ឌិត ទី នរិន្ទ ដើម្បីលើកកម្ពស់វិស័យកីឡាមូលដ្ឋាន ពង្រឹងសាមគ្គីភាព និងលើកទឹកចិត្តយុវជនឱ្យស្រឡាញ់សុខភាពនិងចាកឆ្ងាយពីគ្រឿងញៀន។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត