ឯកឧត្តម ខូយ រីដា ចុះពិនិត្យទឹកស្ទឹងពោធិ៍សាត់ និងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋភ្លាមៗ

ឯកឧត្តម ខូយ រីដា ចុះពិនិត្យទឹកស្ទឹងពោធិ៍សាត់ និងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋភ្លាមៗ

ពោធិ៍សាត់៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៃប្រឡាយក្បាលហុង ក្នុងភូមិសាស្ត្រឃុំវាល ឃុំកោះជុំ ឃុំស្វាយលួង ស្រុកកណ្តៀង និងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលប្រជាពលរដ្ឋកំពុងជួបប្រទះការខ្វះខាតទឹកស្រោចស្រពដំណាំស្រូវ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ដើម្បីដោះស្រាយការលំបាកចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដាក់ម៉ាស៊ីនបូមទឹកចំនួន ៣គ្រឿង ដើម្បីអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋភ្លាមៗ ដោយមានការចូលរួមសហការពីអាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕

ព័ត៌មានពាក់ព័ន្ធ

ផ្គររន្ទះ និងខ្យល់កន្រ្តាក់ខ្លាំង ធ្វើឲ្យរបើកដំបូលស័ង្កសីផ្ទះប្រជាពលរដ្ឋនៅក្រុងពោធិ៍សាត់
គ្រោះធម្មជាតិ
ផ្គររន្ទះ និងខ្យល់កន្រ្តាក់ខ្លាំង ធ្វើឲ្យរបើកដំបូលស័ង្កសីផ្ទះប្រជាពលរដ្ឋនៅក្រុងពោធិ៍សាត់
ករណីដាច់ចរន្តអគ្គិសនី ដោយសារគ្រោះធម្មជាតិ (ផ្គររន្ទះ និងខ្យល់កន្ត្រាក់) បណ្តាលឱ្យរបើកដំបូលស័ង្កសីផ្ទះពលរដ្ឋទៅសង្កត់លើខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ២២គីឡូវ៉ុល នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ដោយករណីនេះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។ ក្រុមការងារអគ្គិសនីកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឡើងវិញក្នុងពេលឆាប់ៗនេះ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គ្រោះធម្មជាតិដោយរន្ទះបានសម្លាប់មនុស្ស៣នាក់ ក្នុងថ្ងៃតែមួយ នៅស្រុកបាកាន ខេត្តពោធិ៍សាត់
គ្រោះធម្មជាតិ
គ្រោះធម្មជាតិដោយរន្ទះបានសម្លាប់មនុស្ស៣នាក់ ក្នុងថ្ងៃតែមួយ នៅស្រុកបាកាន ខេត្តពោធិ៍សាត់
ហេតុការណ៍៖ មានករណីរន្ទះបាញ់ដ៏ខ្លោចផ្សាមួយបានកើតឡើងនៅវេលាម៉ោងប្រហែល ៣:៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចសួង ភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឱ្យប្រជាពលរដ្ឋ ៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលកំពុងព្រួសស្រូវនៅវាលស្រែ ពេលមេឃកំពុងភ្លៀង និងមានផ្គររន្ទះខ្លាំង។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

អធិការដ្ឋាននគរបាលស្រុកក្រគរ ចាត់កម្លាំងប៉ុស្តិ៍ទាំង ១១ ចុះល្បាតជាប្រចាំ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
សន្តិសុខសង្គម

អធិការដ្ឋាននគរបាលស្រុកក្រគរ ចាត់កម្លាំងប៉ុស្តិ៍ទាំង ១១ ចុះល្បាតជាប្រចាំ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១ ចំណុះអធិការដ្ឋាន បាន និងកំពុងបន្តសកម្មភាពចុះល្បាតជាប្រចាំនៅតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋាន។ ការចុះល្បាតនេះ មានគោលបំណង៖ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើនទំនុកចិត្តលើការអនុវត្តភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ច។ ជាមួយគ្នានេះ អធិការដ្ឋាននគរបាលស្រុកក្រគរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ដោយរាយការណ៍ជាបន្ទាន់នូវរាល់សកម្មភាព ឬករណីសង្ស័យផ្សេងៗ ដើម្បីរួមគ្នាកសាងភូមិ-ឃុំឱ្យមានសុវត្ថិភាព និងសុខសាន្ត៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង
អប់រំ និងកីឡា

បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង

ពោធិ៍សាត់៖ សិស្សានុសិស្សដែលជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ លេខបន្ទប់ និងលេខតុ តាមមណ្ឌលប្រឡងនានាក្នុងខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ។ ការចុះពិនិត្យឈ្មោះនេះ ធ្វើឡើងដើម្បីឱ្យបេក្ខជនបានផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួនឡើងវិញ ព្រមទាំងស្គាល់មណ្ឌល និងបន្ទប់ប្រឡងច្បាស់លាស់ សំដៅត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ មុនថ្ងៃប្រឡងផ្លូវការចូលមកដល់៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំប្រចាំខែកក្កដា ផ្តោតលើការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
សកម្មភាពអាជ្ញាធរ

កិច្ចប្រជុំប្រចាំខែកក្កដា ផ្តោតលើការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន

ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំអាណត្តិ ប្រចាំខែកក្កដា និងការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបូកសរុបលទ្ធផលការងារប្រចាំខែ ក៏ដូចជាបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ និងលក្ខន្តិកៈដល់អង្គគ្រូបង្រៀនក្នុងស្រុកទាំងមូល៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព
ធនធានទឹក និងឧតុនិយម

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព

ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពចុះថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ក្រូចសើច ដែលស្ថិតនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាកសិករ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ប្រព័ន្ធធារាសាស្ត្រក្រូចសើចនេះ មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំចំនួន ២០ ហិកតា។ នៅក្នុងសកម្មភាពថែទាំនេះ ក្រុមការងារបាននិងកំពុងបន្ត៖ កាយស្តារប្រឡាយមេ និងសម្អាតជើងទេរប្រឡាយបានប្រវែង ៥០០ ម៉ែត្រ និងការងារបច្ចេកទេស បង្ហាប់គ្រលុកដី និងសម្អាតតាមជើងទេរប្រឡាយផ្នែកខាងក្រៅ។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ទំនប់ប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ) ព្រមទាំងសំណង់ទ្វារទឹក និងលូចែកចាយទឹកជាច្រើនកន្លែងទៀតផងដែរ៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត