
រដ្ឋបាលស្រុកតាលោសែនជ័យ ចុះសំណេះសំណាល និងនាំយកអំណោយចែកជូនអតីតយុទ្ធជន និងពលរដ្ឋខ្វះខាត ១១០គ្រួសារ
ពោធិ៍សាត់៖ នាថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការគិតគូរ យកចិត្តទុកដាក់ និងក្រោមប្រធានកិច្ចចង្អុលការដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រដ្ឋបាលស្រុកតាលោសែនជ័យ ដឹកនាំដោយ លោក ចាន់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាកខ្វះខាតជីវភាពចំនួន ១១០គ្រួសារ ស្ថិតនៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ អំណោយគ្រឿងឧបភោគបរិភោគដែលបានផ្តល់ជូននាឱកាសនោះ រួមមាន៖ អង្ករ, មី, ទឹកត្រី និងទឹកស៊ីអ៊ីវ។ សកម្មភាពមនុស្សធម៌នាពេលនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានស្រុកតាលោសែនជ័យ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជន ដើម្បីជួយសម្រាលការលំបាក និងលើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងសហគមន៍ផងដែរ៕










