
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំក្រុមការងារនាំយកស្បៀងអាហារចែកជូនពលរដ្ឋក្រីក្រចំនួន ១៥គ្រួសារ នៅឃុំផ្ទះរុង
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលស្រុក អាជ្ញាធរឃុំ ភូមិ និងក្រុមយុវជនគណបក្សស្រុក ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាពចំនួន ១៥គ្រួសារ នៅភូមិតាសាស់ ឃុំផ្ទះរុង នារសៀលថ្ងៃអង្គារ ទី៨ ខែ កញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអភិបាលស្រុកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីថ្នាក់ដឹកនាំ ព្រមទាំងបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំប្រកបរបររកស៊ី និងថែទាំសុខភាពឱ្យបានល្អ ខណៈប្រជាពលរដ្ឋដែលទទួលបានអំណោយបានសម្តែងក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគិតគូរជួយយកអាសន្នបានទាន់ពេលវេលានេះ៕សាយយ័ន្ត វុន្នីយ៉ា










