
រដ្ឋបាលខេត្តពោធិ៍សាត់ បំពាក់ភ្លើងលម្អ និងអំពូលសូឡាលើស្ពានថ្មីស្រុកភ្នំក្រវាញ ដើម្បីស្វាគមន៍ពិធីបុណ្យភ្ជុំបិណ្ឌ
ពោធិ៍សាត់៖ សមិទ្ធផលថ្មីស្ពានបេតុងឆ្លងកាត់ស្ទឹងពោធិ៍សាត់ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានបញ្ចប់ការសាងសង់រួចរាល់ ១០០% ហើយ ដើម្បីត្រៀមដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅមុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ដើម្បីលើកកម្ពស់សោភណ្ឌភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំការងារតភ្ជាប់ភ្លើងលម្អ អមជាមួយការបំពាក់អំពូលសូឡាបំភ្លឺបន្ថែមលើស្ពានបេតុងថ្មីនេះយ៉ាងប្រណីត ដែលធ្វើឱ្យសមិទ្ធផលមួយនេះកាន់តែមានភាពទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្តនាពេលរាត្រី៕










