
សង្កាត់រដ្ឋបាលព្រៃឈើព្រងិល ចុះកាយប្រឡាយធ្វើព្រំប្រទល់ព្រៃសហគមន៍ភូមិកំពែង បានប្រវែង ៣៥០ម៉ែត្រ
ពោធិ៍សាត់៖ ក្រុមការងារសង្កាត់រដ្ឋបាលព្រៃឈើព្រងិល បានសហការជាមួយក្រុមប្រឹក្សាឃុំព្រងិល មេភូមិកំពែង និងគណៈកម្មការសហគមន៍ព្រៃឈើភូមិកំពែង ចុះអនុវត្តសកម្មភាពកាយប្រឡាយរៀបចំព្រំប្រទល់ព្រៃសហគមន៍ភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ជាលទ្ធផល ក្រុមការងារសម្រេចកាយប្រឡាយព្រំប្រទល់បានប្រវែងសរុប ៣៥០ម៉ែត្រ (ទទឹងលើ ១ម៉ែត្រ និងជម្រៅ/បាតក្រោម ២ម៉ែត្រ) ដែលក្នុងនោះរួមមាន៖ ៣០០ម៉ែត្រ ទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការអភិវឌ្ឍន៍នារីខ្មែរ (អានកូរ) និង៥០ម៉ែត្រ ជាថវិកាបដិភាគរួមចំណែកពីសមាជិកសហគមន៍ព្រៃឈើភូមិកំពែង៕











