
សង្កាត់រដ្ឋបាលព្រៃឈើព្រងិល និងអង្គការដៃគូ រួមគ្នាកាយប្រឡាយការពារព្រំប្រទល់ព្រៃសហគមន៍អូរស្រាវ
ឃុំព្រងិល៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ សង្កាត់រដ្ឋបាលព្រៃឈើព្រងិល បានសហការជាមួយក្រុមប្រឹក្សាឃុំព្រងិល លោកមេភូមិអូរស្រាវ និងគណៈកម្មការសហគមន៍ព្រៃឈើអូរស្រាវ ចុះអនុវត្តការងារកាយប្រឡាយ ដើម្បីរៀបចំធ្វើព្រំប្រទល់ដីព្រៃសហគមន៍អូរស្រាវឱ្យបានច្បាស់លាស់។ ជាលទ្ធផល ក្រុមការងារដែលមានសមាសភាពចូលរួមសរុប ៩ នាក់ (ស្រី ៣ នាក់) បានសម្រេចការកាយប្រឡាយព្រំប្រទល់បានប្រវែងសរុប ៣៥០ ម៉ែត្រ ដោយមានទំហំបច្ចេកទេស បណ្តោយ ៣៥០ម៉ែត្រ ទទឹងលើ ៣ម៉ែត្រ បាតក្រោម ២ម៉ែត្រ និងជម្រៅ ១ម៉ែត្រ។ គួរបញ្ជាក់ផងដែរថា សកម្មភាពកាយប្រឡាយព្រំប្រទល់ព្រៃសហគមន៍នាពេលនេះ ទទួលបានការឧបត្ថម្ភគាំទ្រផ្នែកថវិកាពី អង្គការអភិវឌ្ឍន៍នារីខ្មែរ (អានកូ) ចំនួន ៣០០ ម៉ែត្រ និងជាប្រាក់បដិភាគផ្ទាល់ពីសំណាក់ សមាជិកសហគមន៍ព្រៃឈើភូមិអូរស្រាវ ចំនួន ៥០ ម៉ែត្រ ផងដែរ៕











