
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ចុះពិនិត្យទីតាំងដែលបានបិទនាពេលកន្លងមក ចំនួន១១ ទីតាំងនៅក្រុងសំពៅពូន
គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ដកណ្ដាល ដឹកនាំដោយ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានកិច្ចសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីតំណាង លេខាធិការដ្ឋាន គ.ប.ឆ.ប តំណាង គ.ល.ក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន បានចុះត្រួតពិនិត្យ នៅតាមអគារដែលបានបិទសៀលកន្លងមក ចំនួន១១ទីតាំង











