
មន្ទីរផែនការខេត្តស្ទឹងត្រែង រៀបចំផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២៥
ស្ទឹងត្រែង៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនេះ ឯកឧត្តម កែវ ចិត្រ្តា ទីប្រឹក្សាសម្តេចមហាបវរធិបតី និងជាប្រធាននាយកដ្ឋានស្ថិតិគណនេយ្យជាតិ និង ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ខេត្តស្ទឹងត្រែង ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីលោកប្រធានស្តីទីមន្ទីរផែនការ និងលោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។











