
ដាក់ឱ្យប្រើប្រាស់ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងលើកកម្ពស់តម្លៃទីផ្សារ
មហាសន្និបាតកំណើតដំបូងរបស់សហគមន៍ផលិតករ និងអាជីវរក្រូចពោធិ៍សាត់ ត្រូវបានរៀបចំឡើងនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម កឹម សុខុន និងលោក ញឹក បានខេង ដើម្បីអនុម័តលក្ខន្តិកៈសហគមន៍ បទបញ្ជាគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» និងបោះឆ្នោតជ្រើសរើសប្រធានសហគមន៍។











