
ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា ចុះពិនិត្យស្ថានភាពស្រូវខូចខាត និងជំរុញវិធានការអន្តរាគមន៍សង្គ្រោះ និងស្តារការបង្កបង្កើនផលជូនកសិករ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញ និងអន្តរាគមន៍សហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្រូវរងផលប៉ះពាល់ផ្ទាល់។ ការចុះនេះគឺដើម្បីជំរុញ និងពន្លឿនវិធានការសង្គ្រោះ ក៏ដូចជាស្តារការបង្កបង្កើនផលជូនប្រជាកសិករឱ្យបានទាន់ពេលវេលា។











