
ក្រុមការងារចុះប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណដីធ្លីជូនប្រជាពលរដ្ឋនៅឃុំក្រពើពីរ ស្រុកវាលវែង
ខេត្តពោធិ៍សាត់៖ ក្រុមការងារអនុគណៈកម្មការទី២ ទទួលបន្ទុកឃុំក្រពើពីរ បានចុះបេសកកម្មប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណដីធ្លីជាក់ស្តែង តាមការអះអាងរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិឧបសម្ព័ន្ធអូរតាទិន ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពនេះ ធ្វើឡើងដើម្បីអនុវត្តតាមស្មារតីនៃលិខិតលេខ ២២៦ សជណ ឧ.រ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ ជាលទ្ធផលនៃការចុះបេសកកម្មនេះ ក្រុមការងារសម្រេចបាន៖ ចុះពិនិត្យ និងវាស់វែងទីតាំងដីជាក់ស្តែងបានចំនួន ៤ ទីតាំង, ទំហំផ្ទៃដីសរុបមានចំនួន ២៤០,៣៧៧ ម៉ែត្រការ៉េ (ស្មើនឹងប្រមាណ ២៤.០៣ ហិកតា) និងប្រមូលបានសាលាកបត្រព័ត៌មានសរុបចំនួន ៥ ច្បាប់ ដើម្បីបន្តនីតិវិធី៕











