
លោក លឹម វុទ្ធី ចុះពិនិត្យសមិទ្ធផលថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អនុវិទ្យាល័យអន្លង់រាប
ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់សមិទ្ធផលថ្មីៗ នៅក្នុងអនុវិទ្យាល័យអន្លង់រាប។ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធអប់រំទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្តល់ជូនដល់អនុវិទ្យាល័យអន្លង់រាប ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស ក្នុងនោះរួមមាន៖ អគារទីចាត់ការ ចំនួន ១ខ្នង, អគារបណ្ណាល័យ ចំនួន ១ខ្នង និងអគារសិក្សា ចំនួន ១ខ្នង (មាន ៦បន្ទប់)។ បច្ចុប្បន្ន សមិទ្ធផលដ៏រឹងមាំទាំងនេះត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ១០០% ហើយ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរជូនដល់ក្មួយៗសិស្សានុសិស្សនៅក្នុងមូលដ្ឋាន៕











