មន្ត្រីរដ្ឋបាលព្រៃឈើពោធិ៍សាត់ សម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការស្នើសុំជីកប្រឡាយការពារព្រៃសហគមន៍ចំនួន ៣ ក្នុងស្រុកក្រគរ

មន្ត្រីរដ្ឋបាលព្រៃឈើពោធិ៍សាត់ សម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការស្នើសុំជីកប្រឡាយការពារព្រៃសហគមន៍ចំនួន ៣ ក្នុងស្រុកក្រគរ

ពោធិ៍សាត់៖ លោក ពាក្យ មនោ នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ និងលោក ស៊ុំ ពក នាយសង្កាត់រដ្ឋបាលព្រៃឈើបឹងកន្ទួត បានអញ្ជើញសម្របសម្រួលកិច្ចប្រជុំស្តីពី ការស្នើសុំជីកប្រឡាយព័ទ្ធជុំវិញព្រំប្រទល់ព្រៃសហគមន៍ចំនួន ៣ នៅក្នុងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ។ សហគមន៍ព្រៃឈើទាំង ៣ នោះរួមមាន៖ សហគមន៍ព្រៃឈើភូមិរលួសកណ្តាល, សហគមន៍ព្រៃឈើភូមិរលួសខាងកើត និង សហគមន៍ព្រៃឈើភូមិស្នារាជ។ គម្រោងជីកប្រឡាយនេះមានទំហំទទឹង ៦ម៉ែត្រ និងបណ្តោយ ៤០០ម៉ែត្រ ក្នុងគោលបំណងការពារដីព្រៃសហគមន៍ពីការទន្ទ្រាន ព្រមទាំងដើម្បីគ្រប់គ្រង និងរក្សាប្រភពទឹកទុកសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ ទាំងការស្រោចស្រព និងការបង្ការក្នុងគ្រាមានគ្រោះរាំងស្ងួត។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមចំនួន ១១នាក់ ដែលជាតំណាងមកពីគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទាំង ៣ភូមិ និងលោកមេភូមិផងដែរ៕

ព័ត៌មានពាក់ព័ន្ធ

មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំពង្រឹងការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម ជូនដល់មន្ត្រីជំនាញ និងមន្ត្រីកសិកម្មឃុំទូទាំង ៦ក្រុង-ស្រុក
កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំពង្រឹងការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម ជូនដល់មន្ត្រីជំនាញ និងមន្ត្រីកសិកម្មឃុំទូទាំង ៦ក្រុង-ស្រុក
ពោធិ៍សាត់៖ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «ការចាត់តាំង និងពង្រឹងលើការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម» ក្រោមកាដឹកនាំដោយ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក អ៊ុក សុធា ប្រធានការិយាល័យផែនការ-គណនេយ្យ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្ត្រីការិយាល័យធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងមន្ត្រីកសិកម្មឃុំ មកពីក្រុង-ស្រុកទាំង៦ នៃខេត្តពោធិ៍សាត់ សរុបចំនួន ៥០នាក់។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារដល់មន្ត្រីកសិកម្មនៅថ្នាក់មូលដ្ឋាន ក្នុងការប្រមូលទិន្នន័យស្ថិតិកសិកម្មឱ្យបានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងទាន់ពេលវេលា។ ការប្រមូលទិន្នន័យស្ថិតិកសិកម្មដែលច្បាស់លាស់ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់រៀបចំផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ការព្យាករណ៍ផលដំណាំ និងការដាក់ចេញនូវវិធានការអន្តរាគមន៍ផ្សេងៗ ដើម្បីជួយគាំទ្រដល់បងប្អូនប្រជាកសិករក្នុងខេត្តពោធិ៍សាត់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សហការលែងត្រីកម្រ និងជិតផុតពូជចំនួន ៣ក្បាល ចូលទៅក្នុងដែនអភិរក្សជលផលជ្រោយស្តី
កសិកម្ម
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សហការលែងត្រីកម្រ និងជិតផុតពូជចំនួន ៣ក្បាល ចូលទៅក្នុងដែនអភិរក្សជលផលជ្រោយស្តី
យោងតាមការបញ្ជាក់ពីខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៦ នេះ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ បានប្រមូល និងលែងប្រភេទត្រីកម្រចូលទៅក្នុងដែនអភិរក្សបានចំនួន ៦លើក សរុប ១០ក្បាល រួចមកហើយ ក្នុងនោះរួមមាន៖ ត្រីគល់រាំងចំនួន ៤ក្បាល និងត្រីរាជចំនួន ៦ក្បាល ដើម្បីចូលរួមថែរក្សា និងអភិរក្សពូជមច្ឆជាតិកម្រៗឱ្យនៅគង់វង្សតទៅមុខទៀត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ត្រីជំនាញចុះណែនាំនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន ដល់សហគមន៍កសិកម្មវាលវង់មានជ័យ ក្នុងស្រុកក្រគរ
កសិកម្ម
មន្ត្រីជំនាញចុះណែនាំនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន ដល់សហគមន៍កសិកម្មវាលវង់មានជ័យ ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ លោកស្រី ហ៊ោន គន្ធី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះពិនិត្យ និងតាមដានលើសកម្មភាពប្រជុំណែនាំពី «នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន» នៅក្នុងសហគមន៍កសិកម្មវាលវង់មានជ័យ ស្ថិតនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងណែនាំពីនីតិវិធីច្បាស់លាស់ក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់អាហារតាមសាលារៀន ព្រមទាំងបណ្តុះបណ្តាលពីរបៀបបំពេញពាក្យសុំដេញថ្លៃ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ត្រីកសិកម្មឃុំ, ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មវាលវង់មានជ័យ ដោយមានអ្នកចូលរួមសរុបចំនួន ៥នាក់ (ស្រី ៤នាក់)។ សកម្មភាពនេះ ត្រូវបានគាំទ្រថវិកា និងបច្ចេកទេសដោយ កម្មវិធីស្បៀងអាហារពិភពលោក (WFP)៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ត្រីជំនាញបសុព្យាបាល ចូលរួមសិក្ខាសាលាស្តីពីការធ្វើអនាម័យ ជីវសុវត្ថិភាព និងបច្ចេកទេសចិញ្ចឹមសត្វ នៅស្រុកបាកាន
កសិកម្ម
មន្ត្រីជំនាញបសុព្យាបាល ចូលរួមសិក្ខាសាលាស្តីពីការធ្វើអនាម័យ ជីវសុវត្ថិភាព និងបច្ចេកទេសចិញ្ចឹមសត្វ នៅស្រុកបាកាន
លោក សំ ស៊ី លោក ថា វ៉ាន់ថេន និងលោក ស៊ឺន យឿម មន្ត្រីនៃការិយាល័យផលិតកម្ម និងបសុព្យាបាល បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាស្តីពីការធ្វើអនាម័យ ជីវសុវត្ថិភាព និងការពង្រឹងបច្ចេកទេសលើវិស័យចិញ្ចឹមសត្វ» នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កម្លាំងជលផលសហការជាមួយយោធានិងនគរបាល បង្ក្រាបបទល្មើសនេសាទ ១ករណី នៅឃុំកញ្ជរ ខេត្តពោធិ៍សាត់
កសិកម្ម
កម្លាំងជលផលសហការជាមួយយោធានិងនគរបាល បង្ក្រាបបទល្មើសនេសាទ ១ករណី នៅឃុំកញ្ជរ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កម្លាំងចម្រុះរួមមាន សង្កាត់រដ្ឋបាលជលផលកណ្ដៀង កម្លាំងយោធាប្រចាំការនៅកន្លែងអភិរក្សជលផលលេខ០៦ (យោធភូមិភាគ៥) និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះប្រតិបត្តិការរួមគ្នា ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចផ្លូវឆ្លង ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការចុះល្បាតនេះ កម្លាំងសមត្ថកិច្ចសរុបចំនួន ១១នាក់ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមកាណូតចំនួន ៣គ្រឿង បានបំបែក និងបង្ក្រាបបានបទល្មើសនេសាទខុសច្បាប់ចំនួន ១ករណី។ ជាលទ្ធផល កម្លាំងចម្រុះបានកាប់បំផ្លាញ និងដុតចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែង រួមមាន៖ របាំងស្បៃមុង ចំនួន ១៥ខ្សែ ប្រវែងសរុប ១.៥៧០ម៉ែត្រ, លូកងស្បៃមុង ចំនួន ២០មាត់ និងបង្គោលឈើ ចំនួន ៧៥០ដើម។ ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានរំដោះ និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៥គីឡូក្រាម ដែលជាប់នៅក្នុងលូស្បៃមុង ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ។ អាជ្ញាធរបានបញ្ជាក់ថា នឹងបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ទាំងនេះយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារធនធានជលផលឱ្យបានគង់វង្ស៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បណ្តុះបណ្តាលកសិករ ៤២នាក់ ពីបច្ចេកទេសកសិកម្មលើកកម្ពស់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ
កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បណ្តុះបណ្តាលកសិករ ៤២នាក់ ពីបច្ចេកទេសកសិកម្មលើកកម្ពស់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើកសិកម្មលើកកម្ពស់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ» ជូនដល់កសិករ និងអាជ្ញាធរមូលដ្ឋានសរុបចំនួន ៤២នាក់ (ស្រី ៣០នាក់) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ ប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦
សកម្មភាពថ្នាក់ដឹកនាំ

សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ ប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦

សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងខេត្ត។ ក្នុងពិធីនោះ លោកអភិបាលរងបានថ្លែងការកោតសរសើរ លើកទឹកចិត្ត និងក្រើនរំលឹកដល់សិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ល្អ ព្រមទាំងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងមាតាបិតាដែលបានរួមចំណែកអភិវឌ្ឍវិស័យអប់រំយ៉ាងសកម្ម។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកបាកាន ដឹកនាំចុះពិនិត្យទីតាំងរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកបាកាន ដឹកនាំចុះពិនិត្យទីតាំងរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យផ្ទាល់លើទីតាំងជាក់ស្តែង ដែលត្រូវរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុក នៅក្នុងមូលដ្ឋាន ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ការចុះពិនិត្យទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងវាយតម្លៃឱ្យបានស៊ីជម្រៅលើតម្រូវការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាបញ្ហាករណីទឹកជំនន់រាំងស្ងួត ឬការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំដៅធានាថាគម្រោងវិនិយោគដែលនឹងត្រូវដាក់ស្នើឡើង អាចឆ្លើយតបចំតម្រូវការជាក់ស្តែង និងជួយបង្កើនភាពធន់ដល់ប្រជាពលរដ្ឋក្នុងហានិភ័យអាកាសធាតុ។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរឃុំ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ពិនិត្យមើលផលប្រយោជន៍រួមដែលប្រជាពលរដ្ឋនឹងទទួលបាន ព្រមទាំងធានាគុណភាព និងប្រសិទ្ធភាពខ្ពស់នៅពេលគម្រោងនេះត្រូវដាក់ឱ្យអនុវត្តនាពេលអនាគត៕ សាយយ័ន្ដ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាលាស្រុកភ្នំក្រវាញ រៀបចំកម្មវិធីបើកសំណើដេញថ្លៃគម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន ៥០ដើម ជូនដល់ប្រជាពលរដ្ឋ
ការអភិវឌ្ឍ

សាលាស្រុកភ្នំក្រវាញ រៀបចំកម្មវិធីបើកសំណើដេញថ្លៃគម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន ៥០ដើម ជូនដល់ប្រជាពលរដ្ឋ

ពោធិ៍សាត់៖ នៅសាលាស្រុកភ្នំក្រវាញ បានរៀបចំកម្មវិធីបើកសំណើដេញថ្លៃ សម្រាប់គម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ (សូឡា) តាមផ្លូវសាធារណៈចំនួន ៥០ដើម កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ។ គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានដាក់ឱ្យអនុវត្តនៅក្នុង ភូមិស្វាយប៉ាក និង ភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការរៀបចំដំឡើងប្រព័ន្ធបំភ្លឺសាធារណៈនេះ គឺក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍមូលដ្ឋាន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ ធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវក្នុងតំបន់ជនបទ។ កម្មវិធីបើកសំណើរដេញថ្លៃនេះ បានប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងតំណាងក្រុមហ៊ុន និងសហគ្រាសម៉ៅការសាងសង់នានា ដែលបានមកដាក់ពាក្យប្រកួតប្រជែងដេញថ្លៃដោយឈរលើស្មារតីប្រកួតប្រជែង តម្លាភាព ភាពយុត្តិធម៌ និងស្របតាមបទដ្ឋានលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់៕ សាយយ័ន្ដ​ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិការិយាល័យអប់រំ យុវជន និងកីឡា ស្រុកតាលោសែនជ័យ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិការិយាល័យអប់រំ យុវជន និងកីឡា ស្រុកតាលោសែនជ័យ

ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងលោកនាយក នាយិកាគ្រឹះស្ថានសិក្សាជាច្រើនរូប កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារអប់រំកន្លងមក រួមទាំងការដោះស្រាយបញ្ហាប្រឈមនានា សំដៅពង្រឹងគុណភាពនៃការបង្រៀន និងរៀននៅតាមគ្រឹះស្ថានសិក្សាថ្នាក់មូលដ្ឋាន។ ក្នុងឱកាសនោះ លោកអភិបាលស្រុកតាលោសែនជ័យ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យអប់រំក្នុងស្រុកតាលោសែនជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ សាយយ័ន្ដ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ត្រីរដ្ឋបាលព្រៃឈើពោធិ៍សាត់ សម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការស្នើសុំជីកប្រឡាយការពារព្រៃសហគមន៍ចំនួន ៣ ក្នុងស្រុកក្រគរ - មន្ទីរព័ត៌មានខេត្តពោធិ៍សាត់