
ក្រុងពោធិ៍សាត់ បើកកិច្ចប្រជុំពិភាក្សាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
គណៈកម្មាធិការគណបក្សក្រុងពោធិ៍សាត់ បានបើកកិច្ចប្រជុំនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិភាក្សា និងកំណត់ទិសដៅការងារត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ កិច្ចប្រជុំផ្តោតលើការពង្រឹងរចនាសម្ព័ន្ធបក្ស វាយតម្លៃលទ្ធផលការងារ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ស្វែងយល់ពីបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រីកសមាជិក និងបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ។









