
ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចុះស្រាវជ្រាវពីភាពអសកម្មរបស់សហគមន៍កសិកម្មជនពិការរីកចំរើនកោះស្វាយ នៅស្រុកតាលោសែនជ័យ
ការចុះសិក្សាស្រាវជ្រាវនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយសមស្រប ក្នុងការជួយស្តារ រៀបចំរចនាសម្ព័ន្ធឡើងវិញ ឬតម្រង់ទិសដៅសហគមន៍កសិកម្មមួយនេះ ឱ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព និងអាចជួយជ្រោមជ្រែងដល់ជីវភាពរបស់បងប្អូនជនពិការនៅក្នុងមូលដ្ឋានឡើងវិញ។











