
ការិយាល័យនីតិកម្មកសិកម្មខេត្តពោធិ៍សាត់ ចុះអធិការកិច្ចដេប៉ូថ្នាំ និងជីកសិកម្ម ក្នុងក្រុងពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ លោក ឡេង ចិន្តាមុនី ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីថ្នាក់ការិយាល័យ បានចុះអនុវត្តការងារអធិការកិច្ចពិនិត្យដេប៉ូដកសិផល ថ្នាំកសិកម្ម និងជីកសិកម្ម ចំនួន ៣ដេប៉ូ ស្ថិតក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ នៅក្នុងសកម្មភាពចុះពិនិត្យនោះ ក្រុមការងារជំនាញបានធ្វើការណែនាំដល់អាជីវករម្ចាស់ដេប៉ូចំនួន ១កន្លែង ឱ្យបង្កើនការយកចិត្តទុកដាក់ពិនិត្យមើលសញ្ញាប័ណ្ណ និងលេខបញ្ជីការ (ចុះបញ្ជីផ្លូវការ) លើផលិតផលថ្នាំ និងជីកសិកម្មឱ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត មុននឹងទទួលយកមកដាក់លក់បន្ត។ ការចុះអធិការកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផលកសិកម្មនៅលើទីផ្សារ និងដើម្បីការពារផលប្រយោជន៍ ក៏ដូចជាសុខវត្ថិភាពរបស់ប្រជាកសិករក្នុងការប្រើប្រាស់ផងដែរ៕











