
មន្ទីរកសិកម្មខេត្ត សហការជាមួយអង្គការ RFCD បើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំបន្លែសុវត្ថិភាព ដល់កសិករ ៣២នាក់
ខេត្តពោធិ៍សាត់៖ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម រួមជាមួយមន្ត្រីជំនាញ បានសហការជាមួយអង្គការមិត្តជនបទ (RFCD) បើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ផលិតកម្មដំណាំបន្លែសុវត្ថិភាព» រយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីបងប្អូនប្រជាកសិករសរុបចំនួន ៣២នាក់ (ក្នុងនោះមានស្រ្តីរហូតដល់ ៣១នាក់) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងបច្ចេកទេសដាំដុះតាមគោលការណ៍កសិកម្មល្អ ធានាបាននូវបន្លែដែលមានសុវត្ថិភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងលើកកម្ពស់សុខុមាលភាពសង្គម៕











