សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រៀបចំពិធីទទួលអំណោយពីសប្បុរសជន ដើម្បីបន្តបេសកកម្មមនុស្សធម៌ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រៀបចំពិធីទទួលអំណោយពីសប្បុរសជន ដើម្បីបន្តបេសកកម្មមនុស្សធម៌ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានរៀបចំពិធីទទួលអំណោយសប្បុរសធម៌ពីបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត អាជីវករ ព្រមទាំងសប្បុរសជននានា ក្រោមការអញ្ជើញរបស់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

ព័ត៌មានពាក់ព័ន្ធ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម
សន្តិសុខសង្គម
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម
អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ៣នាក់ រួមនឹងវត្ថុតាងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនជាតិចិន និងតៃវ៉ាន់ ០៧នាក់ ទៅតុលាការ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
សន្តិសុខសង្គម
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនជាតិចិន និងតៃវ៉ាន់ ០៧នាក់ ទៅតុលាការ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៧នាក់ ដែលមានជនជាតិចិន ០៦នាក់ និងជនជាតិចិនតៃវ៉ាន់ ០១នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយបង្ក្រាបបានករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនជនបរទេស ៩នាក់
សន្តិសុខសង្គម
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនជនបរទេស ៩នាក់
កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងជោគជ័យ ដោយឃាត់ខ្លួនជនបរទេសបានចំនួន ៩នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
រដ្ឋបាលខេត្តព្រះសីហនុ សរសើរចំពោះភាពស្មោះត្រង់របស់សមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាសាខាខេត្តព្រះសីហនុ និងជំរុញឱ្យអ្នករកស៊ីក្នុងវិស័យទេសចរណ៍យកធ្វើជាគំរូ
សន្តិសុខសង្គម
រដ្ឋបាលខេត្តព្រះសីហនុ សរសើរចំពោះភាពស្មោះត្រង់របស់សមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាសាខាខេត្តព្រះសីហនុ និងជំរុញឱ្យអ្នករកស៊ីក្នុងវិស័យទេសចរណ៍យកធ្វើជាគំរូ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្តែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ លោក សើ ឈ្នឿន ដែលជាសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា សាខាខេត្តព្រះសីហនុ ចំពោះទង្វើដ៏ល្អប្រពៃ និងភាពស្មោះត្រង់របស់លោកក្នុងការងារបម្រើសេវាកម្មទេសចរណ៍។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត
បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែងនៅក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្ស ៤០នាក់ និងដកហូតសម្ភារជាច្រើន
សន្តិសុខសង្គម
បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែងនៅក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្ស ៤០នាក់ និងដកហូតសម្ភារជាច្រើន
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងទីតាំងឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖ -កុំព្យូទ័រលើតុ ចំនួន ២៦គ្រឿង -កុំព្យូទ័រយួរដៃ ចំនួន ៣២គ្រឿង -ទូរសព្ទដៃ ចំនួន ១២១គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៤០នាក់ ស្រី ៥នាក់ ក្នុងនោះ ជនជាតិចិនចំនួន ៣៦នាក់ ស្រី ១នាក់ និងជនជាតិខ្មែរ ៤នាក់ ស្រី។ បច្ចុប្បន្ន ជនសង្ស័យទាំង ៤០នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
មន្ទីរព័ត៌មានខេត្តព្រះសីហនុ
អានបន្ត

ព័ត៌មានថ្មីៗ

អធិការដ្ឋាននគរបាលស្រុកក្រគរ ចាត់កម្លាំងប៉ុស្តិ៍ទាំង ១១ ចុះល្បាតជាប្រចាំ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
សន្តិសុខសង្គម

អធិការដ្ឋាននគរបាលស្រុកក្រគរ ចាត់កម្លាំងប៉ុស្តិ៍ទាំង ១១ ចុះល្បាតជាប្រចាំ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១ ចំណុះអធិការដ្ឋាន បាន និងកំពុងបន្តសកម្មភាពចុះល្បាតជាប្រចាំនៅតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋាន។ ការចុះល្បាតនេះ មានគោលបំណង៖ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើនទំនុកចិត្តលើការអនុវត្តភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ច។ ជាមួយគ្នានេះ អធិការដ្ឋាននគរបាលស្រុកក្រគរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ដោយរាយការណ៍ជាបន្ទាន់នូវរាល់សកម្មភាព ឬករណីសង្ស័យផ្សេងៗ ដើម្បីរួមគ្នាកសាងភូមិ-ឃុំឱ្យមានសុវត្ថិភាព និងសុខសាន្ត៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង
អប់រំ និងកីឡា

បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង

ពោធិ៍សាត់៖ សិស្សានុសិស្សដែលជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ លេខបន្ទប់ និងលេខតុ តាមមណ្ឌលប្រឡងនានាក្នុងខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ។ ការចុះពិនិត្យឈ្មោះនេះ ធ្វើឡើងដើម្បីឱ្យបេក្ខជនបានផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួនឡើងវិញ ព្រមទាំងស្គាល់មណ្ឌល និងបន្ទប់ប្រឡងច្បាស់លាស់ សំដៅត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ មុនថ្ងៃប្រឡងផ្លូវការចូលមកដល់៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំប្រចាំខែកក្កដា ផ្តោតលើការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
សកម្មភាពអាជ្ញាធរ

កិច្ចប្រជុំប្រចាំខែកក្កដា ផ្តោតលើការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន

ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំអាណត្តិ ប្រចាំខែកក្កដា និងការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបូកសរុបលទ្ធផលការងារប្រចាំខែ ក៏ដូចជាបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ និងលក្ខន្តិកៈដល់អង្គគ្រូបង្រៀនក្នុងស្រុកទាំងមូល៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព
ធនធានទឹក និងឧតុនិយម

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព

ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពចុះថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ក្រូចសើច ដែលស្ថិតនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាកសិករ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ប្រព័ន្ធធារាសាស្ត្រក្រូចសើចនេះ មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំចំនួន ២០ ហិកតា។ នៅក្នុងសកម្មភាពថែទាំនេះ ក្រុមការងារបាននិងកំពុងបន្ត៖ កាយស្តារប្រឡាយមេ និងសម្អាតជើងទេរប្រឡាយបានប្រវែង ៥០០ ម៉ែត្រ និងការងារបច្ចេកទេស បង្ហាប់គ្រលុកដី និងសម្អាតតាមជើងទេរប្រឡាយផ្នែកខាងក្រៅ។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ទំនប់ប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ) ព្រមទាំងសំណង់ទ្វារទឹក និងលូចែកចាយទឹកជាច្រើនកន្លែងទៀតផងដែរ៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត