
កិច្ចប្រជុំតាមរយៈប្រព័ន្ធ ZOOM ដើម្បីត្រៀមរៀបចំអនុវត្តយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២
លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ រួមជាមួយលោក-លោកស្រីអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្ត នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយបានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមវត្តមាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈប្រព័ន្ធផ្សាយបន្តផ្ទាល់វីដេអូ (ZOOM) នៅសាលប្រជុំរបស់មន្ទីរព័ត៌មានខេត្ត។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងក្នុងគោលបំណង ត្រៀមរៀបចំយុទ្ធនាការណ៍ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២៕










