ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការប្រើប្រាស់ដីទីលានទុកសាក់សំរាម និងការគ្រប់គ្រងសំណល់រឹង នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

ព័ត៌មានពាក់ព័ន្ធ

កម្ពុជាដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ (23rd ACCSM) ជាមួយរបៀបវារៈចំនួន១២
ការអភិវឌ្ឍ
កម្ពុជាដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ (23rd ACCSM) ជាមួយរបៀបវារៈចំនួន១២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) ជាមួយរបៀបវារៈចំនួន១២។
មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
ក្រសួងព័ត៌មាន ធ្វើបទបង្ហាញក្រោមប្រធានបទស្តីពី «លក្ខខណ្ឌគុណវុឌ្ឍ និងវិជ្ជាជីវៈសារព័ត៌មាន» សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍
ការអភិវឌ្ឍ
ក្រសួងព័ត៌មាន ធ្វើបទបង្ហាញក្រោមប្រធានបទស្តីពី «លក្ខខណ្ឌគុណវុឌ្ឍ និងវិជ្ជាជីវៈសារព័ត៌មាន» សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍
ក្រសួងព័ត៌មាន អញ្ជើញធ្វើបទបង្ហាញក្រោមប្រធានបទស្តីពី «លក្ខខណ្ឌគុណវុឌ្ឍ និងវិជ្ជាជីវៈសារព័ត៌មាន» សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
វគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩»
ការអភិវឌ្ឍ
វគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩»
នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវ:សារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រឿងការពារជាតិពេលដែលយើងរឹងមាំ អត់មានពីណាមើលងាយយើងទេ
ការអភិវឌ្ឍ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រឿងការពារជាតិពេលដែលយើងរឹងមាំ អត់មានពីណាមើលងាយយើងទេ
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការដោះស្រាយគ្រប់វិស័យ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំ។
មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
គម្រោងវិនិយោគថ្មីចំនួន៣ បន្ថែមទុន១០៨លានដុល្លារ ចូលភូមិភាគឦសាន និងបង្កើតការងារជិត ៧០០កន្លែង
ការអភិវឌ្ឍ
គម្រោងវិនិយោគថ្មីចំនួន៣ បន្ថែមទុន១០៨លានដុល្លារ ចូលភូមិភាគឦសាន និងបង្កើតការងារជិត ៧០០កន្លែង
ក្នុងកិច្ចប្រជុំលើកទី៦ នៃក្រុមការងារជំរុញ ការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.វ.ឦសាន ដោយ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង ៤ ក្នុងភូមិភាគឦសាន។
មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត
ផ្ទះ៦០ខ្នងដែលធន់នឹងការប្រែប្រួលអាកាសធាតុសង់នៅសហគមន៍ពាមក្រសោប
ការអភិវឌ្ឍ
ផ្ទះ៦០ខ្នងដែលធន់នឹងការប្រែប្រួលអាកាសធាតុសង់នៅសហគមន៍ពាមក្រសោប
សកម្មភាពសាងសង់ផ្ទះធន់នឹងការប្រែប្រួលអាកាសធាតុចំនួន ៤៦ ខ្នង ក្នុងចំណោម ៦០ ខ្នង នៅក្នុងសហគមន៍ពាមក្រសោប និងបឹងកាឆាង នៅក្នុងខេត្តកោះកុង កំពុងឈានចូលដល់ដំណាក់កាលចាក់គ្រឹះ ដែលជាវឌ្ឍនភាពដ៏សំខាន់ក្នុងការផ្តល់លំនៅឋានប្រកបដោយសុវត្ថិភាព ។
មន្ទីរព័ត៌មានខេត្តកោះកុង
មន្ទីរព័ត៌មានខេត្តកោះកុង
អានបន្ត

ព័ត៌មានថ្មីៗ

អធិការដ្ឋាននគរបាលស្រុកក្រគរ ចាត់កម្លាំងប៉ុស្តិ៍ទាំង ១១ ចុះល្បាតជាប្រចាំ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
សន្តិសុខសង្គម

អធិការដ្ឋាននគរបាលស្រុកក្រគរ ចាត់កម្លាំងប៉ុស្តិ៍ទាំង ១១ ចុះល្បាតជាប្រចាំ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១ ចំណុះអធិការដ្ឋាន បាន និងកំពុងបន្តសកម្មភាពចុះល្បាតជាប្រចាំនៅតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋាន។ ការចុះល្បាតនេះ មានគោលបំណង៖ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើនទំនុកចិត្តលើការអនុវត្តភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ច។ ជាមួយគ្នានេះ អធិការដ្ឋាននគរបាលស្រុកក្រគរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ដោយរាយការណ៍ជាបន្ទាន់នូវរាល់សកម្មភាព ឬករណីសង្ស័យផ្សេងៗ ដើម្បីរួមគ្នាកសាងភូមិ-ឃុំឱ្យមានសុវត្ថិភាព និងសុខសាន្ត៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង
អប់រំ និងកីឡា

បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង

ពោធិ៍សាត់៖ សិស្សានុសិស្សដែលជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ លេខបន្ទប់ និងលេខតុ តាមមណ្ឌលប្រឡងនានាក្នុងខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ។ ការចុះពិនិត្យឈ្មោះនេះ ធ្វើឡើងដើម្បីឱ្យបេក្ខជនបានផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួនឡើងវិញ ព្រមទាំងស្គាល់មណ្ឌល និងបន្ទប់ប្រឡងច្បាស់លាស់ សំដៅត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ មុនថ្ងៃប្រឡងផ្លូវការចូលមកដល់៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំប្រចាំខែកក្កដា ផ្តោតលើការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
សកម្មភាពអាជ្ញាធរ

កិច្ចប្រជុំប្រចាំខែកក្កដា ផ្តោតលើការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន

ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំអាណត្តិ ប្រចាំខែកក្កដា និងការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបូកសរុបលទ្ធផលការងារប្រចាំខែ ក៏ដូចជាបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ និងលក្ខន្តិកៈដល់អង្គគ្រូបង្រៀនក្នុងស្រុកទាំងមូល៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព
ធនធានទឹក និងឧតុនិយម

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព

ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពចុះថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ក្រូចសើច ដែលស្ថិតនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាកសិករ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ប្រព័ន្ធធារាសាស្ត្រក្រូចសើចនេះ មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំចំនួន ២០ ហិកតា។ នៅក្នុងសកម្មភាពថែទាំនេះ ក្រុមការងារបាននិងកំពុងបន្ត៖ កាយស្តារប្រឡាយមេ និងសម្អាតជើងទេរប្រឡាយបានប្រវែង ៥០០ ម៉ែត្រ និងការងារបច្ចេកទេស បង្ហាប់គ្រលុកដី និងសម្អាតតាមជើងទេរប្រឡាយផ្នែកខាងក្រៅ។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ទំនប់ប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ) ព្រមទាំងសំណង់ទ្វារទឹក និងលូចែកចាយទឹកជាច្រើនកន្លែងទៀតផងដែរ៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត