
ក្រុមការងារចុះជួយឃុំកញ្ជរ នាំយកទេយ្យទាន និងថវិការបស់ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ព្រមទាំងបច្ច័យអគ្គិសនីសៀមរាប ប្រគេនជូនវត្តចំនួន២ ក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ក្រុមការងារចុះជួយឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បាននាំយកទេយ្យទាន និងថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ព្រមទាំងបច្ច័យដែលបានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និយោជិត និងកម្មករនៃអគ្គិសនីសៀមរាប ទៅវេរប្រគេនជូនដល់វត្តចំនួន ២ ដែលស្ថិតនៅក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅក្នុងសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៦ នេះ ។ ពិធីប្រគេនទេយ្យទាន និងបច្ច័យនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ព្រមទាំងចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែមានភាពរីកចម្រើន។ ជាមួយគ្នានេះ ក្រុមការងារក៏បានបួងសួងជូនពរ និងចែករំលែកនូវកុសលផលបុណ្យនាពេលនេះ ជូនដល់បងប្អូន ញាតិមិត្តជិតឆ្ងាយទាំងអស់ ឱ្យជួបតែសេចក្តីសុខ សុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានជីវភាពកាន់តែចម្រើនរុងរឿងជានិរន្តរ៍៕











