
ឯកឧត្តម ម៉ក់ រ៉ា និងឯកឧត្តម ម៉ៅ សាន ដឹកនាំសមាជិក ស្តាប់បាឋកថាស្តីពី ការចូលរួមក្នុងការងារចលនាមហាជនដើម្បីបុព្វហេតុជាតិ និងប្រជាជន តាមប្រព័ន្ធ Zoom
ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណៈចលនាមហាជន និងឯកឧត្តម ម៉ៅ សាន អនុប្រធានគណៈចលនាមហាជនខេត្ត បានអញ្ជើញជាអធិបតីភាព ដឹកនាំសមាជិក សមាជិកា ចូលរួមស្តាប់បឋកថាតាមប្រព័ន្ធ Zoom នៅស្នាក់ការគណបក្សខេត្ត។ បាឋកថានេះត្រូវបានឧទ្ទេសនាមដោយ ឯកឧត្តម អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈចលនាមហាជន លើប្រធានបទ ការចូលរួមក្នុងការងារចលនាមហាជនដើម្បីបុព្វហេតុជាតិ និងប្រជាជន ក្រោមការដឹកនាំរបស់សម្តេចតេជោ អគ្គមគ្គុទ្ទេសក៍ជាតិដ៏ឆ្នើម។










