
អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំក្រុមទូកង ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ថ្នាក់ខេត្ត
នៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីពិភាក្សា និងត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរ ក្នុងការចូលរួមព្រឹត្តិការណ៍ប្រណាំងទូក (ង) ខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តិទៅនៅស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាពេលខាងមុខនេះ។











