
រដ្ឋបាលស្រុកវាលវែង បើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងអាជីវកម្ម ជូនដល់សមាជិកភូមិមួយផលិតផលមួយ និងសិប្បកម្មក្រៅប្រព័ន្ធ
លោក ទៀង វឌ្ឍនៈ អភិបាលរងស្រុកវាលវែង តំណាង លោក ធាង ឡេង អភិបាលស្រុកវាលវែង បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងអាជីវកម្ម សម្រាប់សមាជិកភូមិមួយផលិតផលមួយ និងសិប្បកម្មក្រៅប្រព័ន្ធ នៅសាលប្រជុំសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងមជ្ឈមណ្ឌលឫទ្ធិពល ក្រុមការងារ «អេបកត់លុយ» អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដោយផ្តោតលើការប្រកាស និងពង្រឹងចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងអាជីវកម្ម ដើម្បីជួយឱ្យសហគ្រាសគ្រួសារ និងសិប្បកម្មតូចៗក្នុងមូលដ្ឋានមានការរីកចម្រើន និងមានចីរភាព។









