
សប្បុរសជនបន្តចូលរួមបរិច្ចាគថវិកាយ៉ាងផុសផុល គាំទ្រការសាងសង់អគារសង្គ្រោះបន្ទាន់ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានទទួលថវិកាបរិច្ចាគសរុប ១១,០០០,០០០រៀល និង ១,២០០ដុល្លារ ពីសប្បុរសជន ដើម្បីរួមចំណែកសាងសង់ អគារសង្គ្រោះបន្ទាន់ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងថ្នាក់ដឹកនាំ និងព្រះសង្ឃ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។











