
ក្រុមការងារចុះជួយឃុំស្នាអន្សា នាំយកអំណោយសង្គ្រោះបន្ទាន់របស់រដ្ឋបាលស្រុក ចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ២៥០គ្រួសារ
ក្រោមការដឹកនាំរបស់ លោក រ៉ាន់ សីហគិរី ប្រធានក្រុមការងារចុះជួយឃុំស្នាអន្សា លោក ក្រូច សុខុន អភិបាលរងស្រុក និងជាតំណាងលោកអភិបាលស្រុកក្រគរ បាននាំយកអំណោយចុះចែកជូនគ្រួសាររងផលប៉ះពាល់ពីទឹកជំនន់ក្នុងឃុំស្នាអន្សា ចំនួន ២៥០គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងគ្រាអាសន្ននេះ។











