
រដ្ឋបាលក្រុងពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងចំណេះដឹងអាជីវកម្មដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញចីរភាពសេដ្ឋកិច្ចមូលដ្ឋាន
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្ម» ជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសាលប្រជុំសាលាក្រុងពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលមានរយៈពេល ២ថ្ងៃ ចាប់ពីរថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២៦ ដោយផ្តោតលើការរៀបចំផែនការអាជីវកម្ម ហិរញ្ញវត្ថុ ទីផ្សារ និងប្រតិបត្តិការ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនចំណូលដល់អ្នកប្រកបមុខរបរមូលដ្ឋាន។










