
ទិដ្ឋភាពដ៏អធិកអធមនៃការបណ្តែតប្រទីបជូនដូនតាត្រឡប់ទៅកាន់លំនៅឋានវិញ
ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានប្រារព្ធពិធីបណ្តែតប្រទីបជូនដូនតាទៅស្រុកវិញ នៅលើទីតាំង បុរីវប្បធម៌កោះសំពៅមាស ពោរពេញដោយក្តីនឹករលឹក និងសេចក្តីកតញ្ញូតាធម៌។ ពន្លឺប្រទីបអណ្តែតលើផ្ទៃទឹកនៅពេលរាត្រី មិនត្រឹមតែបង្ហាញពីជំនឿប្រពៃណី និងការជូនដំណើរបុព្វបុរសទៅកាន់ទីឋានដើមវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងពង្រឹងសាមគ្គីភាពក្មេងជំនាន់ក្រោយផងដែរ។











