លោក ចាន់ វិចិត្រ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
ពោធិ៍សាត់ ៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ជូនដល់ក្រុមចុះឈ្មោះបោះឆ្នោត និងអាជ្ញាធរក្រុមប្រឹក្សាឃុំ ទូទាំងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព យល់ដឹងអំពីនីតិវិធី ច្បាប់ បច្ចេកទេស និងបទបញ្ជាផ្ទៃក្នុង ដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងមានតម្លាភាព។
ក្នុងឱកាសនោះ លោក ចាន់ វិចិត្រ បានណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ក្រសោបយកចំណេះដឹងពីគ្រូបង្គោល, ពង្រឹងកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរឃុំ ប៉ុស្តិ៍នគរបាល និងក្រុមចុះឈ្មោះ, ព្រមទាំងខិតខំផ្សព្វផ្សាយជំរុញប្រជាពលរដ្ឋគ្រប់អាយុ និងអ្នកផ្លាស់ប្តូរទីលំនៅ ឱ្យមកអញ្ជើញពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕ សាយយ័ន្ដ វុន្នីយ៉ា
Pursat provincial dept. of information អានបន្ត